បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola មានបំណងចង់បានខ្សែប្រយុទ្ធក្លឹប ក្លឹបNice កីឡាករ Amine Gouiri មកកាន់កីឡដ្ឋាន Etihad នៅពេលទីផ្សារដោយដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះ ។

កីឡាករវ័យក្មេងមានវ័យទើបតែ ២១ ឆ្នាំរូបនេះបន្តបង្ហាញទម្រង់លេងល្អគួរចាប់អារម្មណ៏នៅលីគកំពូលបារាំង Ligue-១ ក្រោមការដឹកនាំរបស់ Christophe Galtier ហើយរកបាន ៦ គ្រាប់ និង assists ៣ ដងពីការប្រកួត១១ដងនៅរដូវកាលនេះ។ គ្រូបង្វឹក Man City សញ្ជាតិអេស្បាញលោក Guardiola ប្តេជ្ញានាំយកកីឡាករអន្តរជាតិបារំាងរូបនេះ មកកាន់កីឡាដ្ឋាន Etihad ។
ប៉ុន្តែក្រុមម្ចាស់ជើងឯក Premier League នឹងត្រូវត្រៀមប្រជែងជាមួយក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀត ដែលត្រៀមចរចារចុះហត្ថលេខាGouiri ដែលមានតម្លៃខ្លួនត្រឹមតែ៦,៣ លានផោនប៉ុណ្ណោះនៅNiceទិញយករូបគេពី Lyon ក្នុងឆ្នាំ ២០២០។ប្រភពបន្តថាNice និងទាមទារប្រាក់ឈ្នួលដល់ទៅ៤២,២លានផោនប្រសិនក្លឹបអនុញ្ញាតិអោយGouiri ចាកចេញពីកីឡាដ្ឋាន Les Aiglons ក្នុងពេលខាងមុខនេះ ស្របពេលកិច្ចសន្យារបស់ខ្លួនមានសុពលភាពរហូតដល់ឆ្នាំ ២០២៤។ កីឡាករជម្រើសជាតិបារាំងU-២១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ២២ គ្រាប់ និង បង្កើតឪកាសបញ្ចប់ទី ១១ដង ក្នុង ៥២ ប្រកួតសម្រាប់ Nice៕
ប្រភពព័ត៍មាន៖ Sportsmole
