បរទេស៖ ក្លិប Aston Villa ទំនង​ដូច​​ជា​ត្រូវ​ដាក់​សំណើ​ទៅកាន់ក្លិប Rangers ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ទៀត​ ដើម្បី​សុំ​ការ​អនុ​ញ្ញាត​ ក្នុងការ​ទៅ​ពិភាក្សា​ជា​មួយ​នឹង​លោក Steven Gerrard ក្រោយពី​អតីត​តា​រាឆ្នើម​របស់​ក្លិប Liverpool រូបនេះ ត្រូវ​បាន​កំណត់​​ជា​បេក្ខ​ភាព​ក្នុង​ជម្រើស​ទី​១ ក្នុង​ការ​ចូល​ទៅកាន់​ដឹកនាំ​លោក Dean Smith ជា​អ្នក​ចាត់​ការ​ទូទៅ​។

លោក Gerrard ដែល​​កំពុង​តែ​​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២៤ នៅកីឡដ្ឋាន Ibrox នោះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ចាប់​អារម្មណ៍​នឹង​ការ​វិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ប្រសិន​បើ​ Rangers អនុ​ញ្ញាត​ឲ្យ​មានការ​ពិភាក្សា​គ្នា​។ កញ្ចប់​ទឹក​ប្រាក់​សំណង​ប្រមាណ​ជា​២លានផោន ទំនង​ដូច​ជាមិន​អាច​រា​រាំង​ម្ចាស់​ក្លិប Aston Villa លោក Nassef Sawiris និង​លោក West Edens បាន​ឡើយ​។

Gerrard វ័យ​៤១ឆ្នាំ ត្រូវ​បាន​គេ​​រំពឹង​ទុក​ថា នឹង​ក្លាយ​ជា​អ្នក​ជំនួស​លោក Jurgen Klopp នៅ​ក្លិប Liverpool ហើយ​អ្វី​ដែល​ចៃ​ដន្យ​នោះគឺ​ថា កិច្ច​សន្យា​របស់គ្រូបង្វឹក​ទាំង​២ នឹង​ផុត​កំណត់​ក្នុង​ឆ្នាំ​តែមួយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា មហិច្ឆ​តា​របស់ Aston Villa អាច​នឹ​ទាក់​ទាញ​លោក Gerrrard ខណៈ​ដែល​ក្លិប​នេះ សម្លឹង​រក​ការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​ឆ្នាំមុន ដោយ​ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​១១៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia