បរទេស៖​ អង់គ្លេសត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីវគ្គប្រកួតជម្រុះចុងក្រោយរបស់ពួកគេពេលជួបក្រុមម្ចាស់ផ្ទះសាន់ម៉ារីណូ​ដើម្បីកក់កៅអីសម្រាប់ចូលរួមព្រឹត្តការណ៏ World Cup ២០២២ នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុម​អាល់​បានីនៅកីឡាដ្ឋាន Wembley ក្នុងលទ្ធផល៥ទល់និង០។

England vs Albania player ratings: Hat-trick hero Harry Kane back on form in big World Cup qualifying win | The Independent

៥គ្រាប់សម្រាប់ក្រុមលោកGareth Southgateគឺសុទ្ធតែរកបាននៅតង់ទី២ខណៈខ្សែប្រយុទ្ធឆ្នើម Harry Kane និងជាកាពីតែនក្រុមមានឪកាសរកបានគ្រាប់បាល់Hattrick(៣គ្រាប់នៅនាទីទី១៨,៣៣,៤៥+១)ក្រោយពីប្រធាន​ក្រុមបិសាចក្រហមMan.UtdកីឡាករHarry Maguire រកគ្រាប់បាល់បើកឆាកនៅនាទីទី៩ ។ Jordan Henderson ប្រធានក្រុមហង្សក្រហមLiverpool សុទ្ធតែរួមចំណែកផងដែរក្នុងការ​រកគ្រាប់​បាល់​សម្រាប់​ការ​ប្រកួត​នេះនៅក្នុងនាទីទី២៨តង់ទី១ផងដែរ។

England vs Albania LIVE: World Cup qualifier result, final score and reaction after Kane, Henderson and Maguire goals | The Independent

គ្រាប់បាល់៣គ្រាប់របស់Kaneនាំអោយរូបគេត្រៀមតាមស្មើ រៀមច្បងJimmy Greaves ក្នុងចំនួន៤៤គ្រាប់ របស់​អង់គ្លេស ក្រោយរកបានគ្រាប់បាល់បញ្ចូលទី ៣៩ គ្រាប់ និងបំបែកកំណត់ត្រារបស់ Wayne Rooneyដែ​ល​ធ្លាប់​រកបាន ៣៧ គ្រាប់៕

ប្រភពព័ត៍មាន៖ BBC