បរទេស៖ ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold របស់ក្រុមហង្សក្រហម Liverpool បានលើកឡើងពីឈ្មោះ​អតីត​ខ្សែបម្រើនាំលេង (Play Maker) របស់តោខៀវ Chelsea កីឡាករ Eden Hazard ថាជាគូប្រជែង​ដ៏តានតឹងបំផុត ដែល​រូបលោក​ធ្លាប់ប្រឈមកន្លងមកនៅក្របខណ្ឌ  Premier League។ Hazard បានចាកចេញពី Chelsea  ទៅកាន់ក្រុម​អធិរាជស Real Madrid ក្នុងឆ្នាំ ២០១៩ ក្នុង រង្វង់ទឹកប្រាក់ ១០០លាន អឺរ៉ូ ទោះយ៉ាងណា​មក​ដល់​ពេលនេះ Alexander-Arnold នៅតែលើក​ឡើងថាមិនទាន់មានកីឡាកររូបណាមួយ​ដែល​មានសមត្ថភាព លេច ធ្លោជាង​កីឡា​ករវ័យ៣០ឆ្នាំ របស់ ក្រុម​ជម្រើស​បែលហ្ស៊ិករូបនេះនៅឡើយទេ។

Chelsea fans will love Trent Alexander-Arnold claim about Eden Hazard and  Cristiano Ronaldo – Lull News

Alexander-Arnold បានប្រាប់ Prime Video Sport ថាៈ ក្រៅពីHazardកីឡាករបន្ទាប់គឺ Kevin De Bruyne របស់ Man City  ផងដែរ។ ប៉ុន្តែគាត់មិនសូវជាបានប្រកួតប្រជែងគ្នាក្នុងនាមខ្សែបម្រើកណ្តាល និង ខ្សែបម្រើ-ការពារស្លាបនោះទេ។ប៉ុន្តែសម្រាប់Hazard វិញ ទាំងល្បឿន និង ភាពរហ័សរហួន ការវៃឆ្លាតរបស់គាត់ របៀប បណ្តើរបាល់ និង ប្រជែងបាល់ពីគូ ប្រកួត  គឺពិតជាមិនធម្មតា ។

Soccer Football - Premier League - Chelsea v Liverpool - Stamford Bridge,  London, Britain - September 29, 2018 Chelsea's Eden Hazard in action with  Liverpool's Joe Gomez and Trent Alexander-Arnold Action Images

ទន្ទឹមនឹងនោះ Alexander-Arnold ដែលបានជួប Hazard ចុងក្រោយនៅពេលដែល Liverpool យកឈ្នះ Chelsea ២ទល់0 នៅ Anfield ក្នុងខែមេសា ឆ្នាំ ២០១៩ ។ ឥឡូវនេះកីឡាករក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​បង្ហាញ​​សមត្ថភាពថារូបគេគឺជាខ្សែការពារដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្នដោយវិលមករកភាពល្អបំផុត​របស់គាត់វិញ​ក្នុង​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីខកខានការប្រកួត Euro 2020 ដោយសារបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ 90min