បរទេស៖ គ្រូបង្វឹកថ្មីក្លឹប Barcelona លោក Xavi មានបំណងចង់នាំយកខ្សែបម្រើ Thiago Alcantara របស់ក្លឹបហង្ស​ក្រហម  Liverpool មកកាន់ទឹកដី Camp Nou សាជាថ្មីវិញ។កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បានរីក​ចំរើនធំ​ធាត់​​ក្នុងនាមយុវជនថ្នាលរបស់ក្លឹបនៅចន្លោះឆ្នាំ២០០៥ និង២០១៣ មុនពេលបង្ហាញខ្លួនក្នុងក្រុម​ឈុតធំ​ដំបូង​បានចំនួន ១០១ប្រកួត ។

Thiago Alcantara: Calf injury likely to rule Liverpool midfielder out until  mid-October, says Jurgen Klopp | Football News | Sky Sports

បន្ទាប់មក Thiago បានចំណាយពេល ៧ ឆ្នាំផ្លាស់ទៅលេងនៅក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich មុនពេលផ្លាស់ទៅ Liverpool ក្នុងខែកញ្ញា ឆ្នាំ ២០២០ប៉ុន្តែរូបគេនៅឡើយស្វែងរកឃើញ ទម្រង់លេងដ៏​ល្អ​បំផុត​សម្រាប់ក្រុមបាននៅឡើយទេ ។យោងតាមអ្នកកាសែតអេស្ប៉ាញ Pedro Almeida បានឱ្យដឹងថា Xavi ចង់នាំ​យកកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រឡប់ទៅទឹកដី Camp Nou វិញ ដើម្បីពង្រឹងតំបន់ បម្រើរបស់​ក្លឹប​អោយបានល្អឡើងវិញ នៅឆ្នាំថ្មី២០២២នេះ។

Barcelona 'begin talks' over re-signing Thiago Alcantara from Liverpool -  Liverpool Echo

Thiago ជួបបញ្ហារបួសកំភួនជើងក្រោយចាប់ផ្តើមយុទ្ធនាការរដូវកាល២០២១-២០២២ហើយ  បញ្ហានេះបាន​ដាក់​កម្រិត​អោយរូបគេលេងនៅលីកកំពូលអង់គ្លេស Premier Leagueបានត្រឹមតែ ៥ ដងប៉ុណ្ណោះ។​ជារួម​កីឡាករវ័យ ៣០ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៧ ដងក្រោយផ្លាស់មកកាន់ទឹកដីAnfield ដោយរកបាន​១គ្រាប់​បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole