បរទេស៖ Kylian Mbappe បានស៊ុតបញ្ចូលទីបួនគ្រាប់ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈដែលម្ចាស់​ជើង​ឯក​ពិភព​លោក២០១៨បានកក់កៅអីការពារតំណែងជើងឯកដោយស្វ័យប្រវត្តិរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ World Cup២០២២ នៅប្រទេស កាតានាឆ្នាំក្រោយបន្ទាប់ពីលត់ក្រុមភ្ញៀវ កាហ្សាក់ស្ថានយ៉ាងចាស់ដៃក្នុង​លទ្ធផល​៨ទល់​និង០កាលពីយប់ថ្ងៃសៅរ៏។

Mbappe fires France to World Cup with nation's first four-goal display in  63 years | Goal.com

ការប្រកួតជម្រុះនេះខ្សែប្រយុទ្ធឆ្នើមក្រុមPSGមានឪកាសរកបានបួនគ្រាប់ក្នុងចំណោមគ្រាប់បាល់សរុប ៨ គ្រាប់​ខណៈ ៣ គ្រាប់ដំបូងរបស់Mbappe រកបានត្រឹមតែ៣២នាទីប៉ុណ្ណោះមុនពេលរកបានគ្រាប់បាល់ទី៤ នៅ​នាទី​​ទី៨៧ជិតបញ្ចប់ការប្រកួត ។ ក្នុងនោះខ្សែប្រយុទ្ធជើងចាស់ក្រុមអធិរាជសReal Madrid កីឡាករ Karim Benzema រកបានពីរគ្រាប់បន្ទាប់ពីសម្រាកហើយចាប់ផ្តើមតង់ទីពីរ រីឯខ្សែបម្រើJuventusកីឡាករ Adrien Rabiot ក៏រួមចំណែករកបានគ្រាប់បាល់ខណៈខ្សែប្រយុទ្ធAt.Madridកីឡាករ​ Antoine Griezmann បាន​សម្រេច​គ្រាប់បាល់ប៉េណាល់ទីផងដែរ។

Mbappe hits 4 as France routs Kazakhstan 8-0 to reach WCup

គ្រាប់បាល់ Hat-trick របស់ Mbappe គឺជាលើកដំបូងក្រោយពីកីឡាករបារាំង Dominique Rocheteau ធ្លាប់​ធ្វើបានក្នុងឆ្នាំ១៩៨៥ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ។ជ័យជម្នះ​បានធានាអោយបារាំង​នឹង​ឈរ​កំពូល​តារាង​​ពូល D ខណៈ​ពួកគេ​មាន ១៥ ពិន្ទុ​ដាច់​ក្រុម​លេខ ២ ហ្វាំងឡង់ ៤ ពិន្ទុ និងនៅសល់​មួយ​ប្រកួត​ទៀត ដើម្បី​បញ្ចប់​វគ្គជម្រុះ៕

 

ប្រភពព័ត៍មាន៖ BBC