បរទេស៖ បិសាចក្រហម Man Utd បានបង្ហាញពីក្តីបារម្មណ៏លើបញ្ហាសុខភាពផ្នែកកាយសម្បទាជាមួយខ្សែបម្រើឆ្នើម  Scott McTominay បន្ទាប់ពីកីឡាករវ័យក្មេងកំពុងឡើងជើងរូបនេះមានមន្ទិលសង្ស័យថានិ​ងត្រូវបាន​ដកឈ្មោះ​ចេញពីការប្រកួតជម្រុះ  World Cup ២០២២ជាលើកទីពីរពេលស្កុតឡេនប្រកួតជម្រើសជាតិដាណឺម៉ាក សម្រាប់ពូល F។

Scott McTominay ruled out of Scotland's clash with Moldova | The Independent

Mctominay មានឈ្មោះក្នុងបញ្ជីកីឡាកររបស់គ្រូបង្វឹកលោក Steve Clarke សម្រាប់ការប្រកួតនៅក្នុងខែវិច្ឆិកា នេះប៉ុន្តែបានខកខានពេលស្កុតឡេនផ្តួលម៉ូលដូវ៉ា២ទល់និង០កាលពីថ្ងៃសុក្រសប្តាហ៏មុន ដោយសារតែបញ្ហាជំងឺ បំពង់ក។McTominay នៅតែជាមន្ទិលសង្ស័យសម្រាប់ការប្រកួតនៅរាត្រីថ្ងៃ​ចន្ទនេះ ហើយជាការពិតគ្រូបង្វឹក​លោក Clarke បាន​បញ្ជាក់​ថាៈ​កីឡាករ​វ័យ២៤ឆ្នាំរូបនេះនៅតែ​ត្រូវកាត់ឈ្មោះចេញ​ពិការ​ប្រកួតដែល​និង​ចាប់​ផ្តើ​ម​នៅម៉ោ​ង២:៤៥នាទីរំលងអធ្រាតនេះទេ។លោកClark បញ្ជាក់យ៉ាងដូច្នេះថាៈ Scott មិនទាន់បានជាសះស្បើយ​គ្រប់គ្រាន់ពីជំងឺរបស់គាត់ទេ។

Scott McTominay ruled out of Scotland's clash with Moldova | Largs and  Millport Weekly News

McTominay នៅតែរង់ចាំការរកគ្រាប់បាល់លើកដំបូងសម្រាប់រដូវកាលនេះក្រោយពី ដើរតួយ៉ាងសំខាន់ក្រោម​ការ​​ដឹកនាំ​របស់លោក Ole Gunnar Solskjaer ដោយបង្ហាញខ្លួនចូលលេងបាន១២លើកគ្រប់ក្របខណ្ឌប្រកួត។ ស្របពេលក្រុមជើងឯកអង់គ្លេស២០សម័យ សង្ឃឹមថាគាត់និងវិលត្រលប់មកទាន់ពេលប្រកួតលីកកំពូលអង់ គ្លេស នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះជាមួយម្ចាស់ផ្ទះ Watford៕