បរទេស៖ Lionel Messi ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងរឹងមាំទាន់ពេលវេលា ហើយនិងចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតជម្រុះ World Cup លើទឹកដីខ្លួនឯងជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃអង្គារ (ព្រឹកថ្ងៃពុធ នៅកម្ពុជា) ប៉ុន្តែ Neymar នឹងអវត្តមានសម្រាប់ក្រុមភ្ញៀវ ក្រោយពីមានអារម្មណ៍ថា ឈឺភ្លៅ។ នេះបើយោងទៅតាមការប្រកាសរបស់ក្រុមទាំង២។
លោក Lionel Scaloni គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន បានលើកឡើងដូចគ្នានេះ នៅមុនពេលការប្រកួតចុងក្រោយរបស់ពួកគេ ដោយពួកគេបានយកឈ្នះ ១-០ លើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីថ្ងៃសុក្រ បើទោះបី Messi បានបង្ហាញខ្លួនត្រឹមតែ១៤នាទីចុងក្រោយនៃការប្រកួតនេះក៏ដោយ។ អាហ្សង់ទីន កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតជម្រុះក្នុងពូល ដែលមាន១០ក្រុមប្រចាំតំបន់អាមេរិកខាងជើង ដោយមាន៦ពិន្ទុតាមពីក្រោយប្រេស៊ីល ដែលជាក្រុមតែមួយក្នុងតំបន់នេះ ដែលបានឈ្នះកៅអីទៅ World Cup នៅកាតា ឆ្នាំ២០២២ រួចស្រេចទៅហើយ។
លោក Scaloni បានឲ្យដឹងថា៖ «Messi រឹងមាំផ្នែករាងកាយហើយ ហើយទីបំផុត យើងបានសម្រេចចិត្តថា រឿងដ៏ល្អបំផុតសម្រាប់រូបគេគឺការលេងប៉ុន្មាននាទីចុងក្រោយ ដើម្បីអាចឲ្យរូបគេទទួលអារម្មណ៍នានា ហើយរូបគេត្រូវបានគេបញ្ជាក់ថាអាចលេងបាននៅថ្ងៃស្អែកនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia


