បរទេស៖ ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Man City បានបន្តរងនូវបទ ចោតប្រកាន់លើការ រំលោភសេពសន្ថវៈចំនួនពីរករណីបន្ថែមទៀត។

បច្ចុប្បន្នខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំងរូបនេះ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងក្រោយរងពីបទចោតលើករណីរំលោភ៤ដង ដែលក្នុងនោះការរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរមាន ១ករណី។ ទោះបីជាយ៉ាងណាកាលពីថ្ងៃអង្គារម្សិលម៉ិញបុរសវ័យ ២៧ឆ្នាំរូបនេះប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត មុនពេលដំណើរការកាត់ក្តីនៅថ្ងៃទី ២៤ ខែមករា ឆ្នាំក្រោយ។

ក្រុមជើងឯករងChampion League បានសម្រេចព្យួរកិច្ចសន្យារបស់Mendyនៅពេលដែលការចោទប្រកាន់បានលេចចេញជារូបរាងចាប់តាំងពីការចាប់ផ្តើមរដូវកាលនេះមកម្លេះ ។Mendy ផ្ទាល់ក៏មិនបានបង្ហាញខ្លួនសម្រាប់ក្រុមលោកPep Guardiola នោះទេបន្ទាប់ពី បរាជ័យ ១ទល់និង0 ក្រោមស្នាដៃមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃបើកឆាកនៃលីកកំពូលអង់គ្លេស ខណៈសំណុំរឿង ដែលហេតុការណ៏ចោតប្រកាន់ខាងលើនេះបានកើតឡើងនៅចន្លោះខែតុលា ឆ្នាំ ២០២០ ដល់ខែសីហា ឆ្នាំ ២០២១កន្លងទៅ៕
ប្រភពព័ត៍មាន៖ Sportsmole
