បរទេស៖ Derby County ត្រូវ​រងពិន័យកាត់​៩​ពិន្ទុ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ក្រុមរហស្សនាមចៀមសនិងត្រូវធ្លាក់​ចេញ​ពីក្រប​ខ័ណ្ឌលីកលំដាប់ទីពីរអង់គ្លេស Championship  និងជាការបង្កើនហានិភ័យកាន់តែខ្ពស់ក្នុងការធ្លាក់ទៅ​លេង​នៅ​លីកលំដាប់ទីបី League-១ នៅរដូវកាលក្រោយដោយជៀសមិនផុតនោះទេ។​

Takeover stance of interested parties as Derby County keeper eyes January  move - Derbyshire Live

ក្លឹបដែលមានមូលដ្ឋាននៅចក្រភព​អង់​គ្លេស​ភាគ​ខាង​កើត​ក៏ទទួលរងការពិន័យចំនួន ១២ ពិន្ទុផងដែរនៅដើមរដូវកាលចំពោះសកម្មភាព​អវិជ្ជមាននៅ​រដូវ​កាល​ថ្មីនេះ ។ ទោះបីជាមានការរំពឹងទុកថាអ្វីៗនិងល្អប្រសើរឡើង នៅពេលដែលម្ចាស់ក្លឹបថ្មីនិងចូលមកដឹកនាំក្លឹបនា​ពេល​ខាងមុខក៏ដោយ ប៉ុន្តែកាលពីថ្ងៃអង្គារក្លឹប បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថាពួកគេ​បានទទួល​យក​ការ​ដាក់​​ទណ្ឌកម្មលើកទីពីរ សម្រាប់ការទទួលស្គាល់ការបំពានច្បាប់គណនេយ្យភាពរបស់សហព័ន្ធបាល់ទាត់​អង់​គ្លេស EFL ។

SHOCKING: Derby County Faces Massive Relegation Threatening Point Deduction  - MySportDab

Derbyបច្ចុប្បន្នកំពុងឈរនៅបាតតារាងលេខរៀងទី២៤ និងមានគម្លាត៦ពិន្ទុពីកន្លែងសុវត្ថិភាព​ខណៈក្រុម​ដែល​ដឹក​នាំដោ​យលោក Wayne Rooney ឥឡូវនេះ នៅសល់ ២៩ ប្រកួតនិងបញ្ចប់រដូវកាល៕

 

ប្រភពព័ត៍មាន៖ Sportsmole