បរទេស៖ ប្រសិនមានការតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹកថ្មី Paris Saint-Germain ជារឿងពិត​ប្រាកដមែននោះ​វាគឺជា​រឿង​ដែលប៉ះពាល់ដល់ការប៉ុនប៉ងរបស់ Real Madrid ក្នុងការចុះហត្ថលេខាលើ Kylian Mbappe មកកាន់​ទឹកដីអេស្បាញ។ថ្មីៗនេះ Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់​ប្តូរទៅកាន់​ក្រុម​កំពូល​តារាង Ligue-១ ក្រោយ​ពីលោក Mauricio Pochettino គឺជាគោលដៅនិងជាបេក្ខភាពដែលត្រូវបានជឿជាក់​ថានិងមក​ជំនួស​តួនាទី​លោក Ole Gunnar Solskjaer ក្លឹបបិសាចក្រហម Manchester United ។

Kylian Mbappe ruled out of PSG's clash with Lille | Marca

បុរស​សញ្ជាតិអេស្បាញវ័យ៤៩ឆ្នាំ លោកZinedine Zidane បានច្រានចោលឪកាសទៅដឹកនាំក្លឹបជើង​ឯកអង់​គ្លេស​២០សម័យ ព្រោហតែរូបលោកមានបំណងចង់ដឹកនាំ PSG ឬក្រុមមាន់គកបារាំងជំនួសវិញ។ប្រភព​ពី​គេហទំព័រ ​​Marca បានអោយដឹងថាៈក្រុមអធិរាជសដែលជាអតីតក្លឹបរបស់Zidane បង្ហាញការ ព្រួយ​បារម្មណ៏​ថា​ការមកដល់ដ៏មានសក្តានុពលរបស់វីរបុរសដែលជួយបារាំងឈ្នះជើងឯកWorld Cup ១៩៩៨ និង​អាចបញ្ចុះ​បញ្ចូល Mbappe ឱ្យបន្តលេងនៅទឹកដី Parc des Princes យ៉ាងហោចណាស់​រហូត​ដល់​បញ្ចប់​ការប្រកួតព្រឹ​ត្តិ​ការណ៏ World Cup ឆ្នាំ ២០២២ឯណោះ។

Kylian Mbappe on meeting Zinedine Zidane: "It felt like a dream" - Football Espana

ប្រភពបន្ថែមថា Zidane គឺជាគ្រូបង្វឹកម្នាក់ដែលធ្លាប់បានព្យាយាមទិញយកកីឡាករវ័យ២២ឆ្នាំរូបនេះកំលុង​ពេល​រូបលោកនៅដឹកនាំកីឡាដ្ឋាន Santiago Bernabeu ហើយអ្នកទាំងពីរគឺបុគ្គលដែលតែងតែផ្តល់តម្លៃនិងគោរពគ្នា ទៅវិញទៅមកក្នុងនាមមិត្តរួមសញ្ជាតិ។Mbappe ដែលផុតកុងត្រានៅរដូវក្ដៅឆ្នាំ២០២២ក្រោយ នឹងអាចមាន​សិទ្ធិ​​ចាកចេញទៅកាន់ក្លឹបដទៃពេលដែលទីផ្សារ​ដោះដូរកីឡាករនិងបើកនៅថ្ងៃទី ១ ខែមករារហូតដល់ដាច់ខែ ។​ដូច្នេះ​PSGក៏មិនចង់ប្រឈមបាត់បង់កីឡាករដ៏សំខាន់របស់ខ្លួនរូបនេះដោយមិនមានតម្លៃខ្លួននោះទេខណៈពួកគេ​រា​​រែក​​មិនចង់លក់ក្នុងតម្លៃថ្លៃបែបណាក៏ដោយ ប៉ុន្តែក្លឹបចង់បន្តកុងត្រាដល់ខ្សែប្រយុទ្ធរូបនេះរយៈពេល​យូរបន្ត​ទៀត៕

 

ប្រភពព័ត៍មាន​៖ Sportsmole