បរទេស៖​ Man Utd កំពុង​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​កណ្តាល​របស់ Fiorentina កីឡាករ Dusan Vlahovic នៅឆ្នាំ​២០២២​ខាងមុខនេះយោងគេហទំព័រDailymail បាន​ចុះផ្សាយ។កីឡាករមានវ័យត្រឹមតែ២១ ឆ្នាំរូបនេះ​បានស៊ុត​បញ្ចូល ទី១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ប្រកួត សម្រាប់ក្លឹបនៅSerieAរដូវកាលនេះ ខណៈ Newcastle United, Juventus, Arsenal, Tottenham Hotspur និង Man. City កំពុងបង្កើនចំណាប់អាម្មណ៏លើរូបគេ ។ Vlahovic បានស៊ុតបញ្ចូលទីបាន សរុបប៤១ដងក្នុងការបង្ហាញខ្លួន ៩៨លើកក្រោយផ្ទេរពី ក្លឹបPartizan ក្នុងខែ​កក្កដាឆ្នាំ ២០១៨ ។

Premier League clubs still in running for Dusan Vlahovic despite Juventus  interest

Fiorentina ទំនងជាពិចារណារអោយVlahovicលេងខ្ចីជើងរឺលក់ផ្តាច់កុងត្រានៅពេលទីផ្សារដោះដូរកីឡាករ និង​បើក​ដំណើរការជាលើកទីពីរនៅខែមករា២០២២ដោយសារតែ ដោយសារកិច្ចសន្យារបស់ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ែបី​នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ខាងមុខ ហើយរហូតមកដល់ពេលនេះគាត់បាន​បដិសេធបន្ត​កុងត្រា​ថ្មីជា​មួយ​ក្លឹប។Man.Utdចង់បានខ្សែប្រយុទ្ធជួរមុខមកពង្រឹងក្រុមឡើងវិញ ស្របពេល Edinson Cavani និង Anthony Martial ទំនងជានឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃយុទ្ធនាការរដូវកាលនេះ។

Who is Dusan Vlahovic? Fiorentina's strike sensation once scored seven  goals in one half and been dubbed 'the new Zlatan Ibrahimovic' but his  agent is refusing to answer calls from Arsenal about £

ទន្ទឹមនឹងនេះដែរ Man United ត្រូវបានបណ្តាញសារពត៌មានជាច្រើនចុះផ្សាយថាបានយល់​ព្រមលើកិច្ចសន្យា​រយៈ​​ពេលប្រាំមួយខែជាមួយអតីតគ្រូបង្វឹក RB Leipzig លោក Ralf Rangnick ដើម្បីតែងតាំងរូបលោក​ក្លាយ​ជាអ្នកចាត់ការបណ្តោះអាសន្នថ្មី បន្ទាប់ពីក្លឹបចែកផ្លូវគ្នាជាមួយលោកOle Gunnar Solskjaer កាលពីថ្ងៃ​អាទិត្យ​សប្តាហ៏មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole