បរទេស​៖​ អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United លោក Ralf Rangnick ត្រៀមចរចារចុះហត្ថលេខា នាំយក កីឡា​ករខ្សែបម្រើ Amadou Haidara របស់ក្រុម RB Leipzigមកកាន់ទឹកដីOld Trafford  ។គ្រូបង្វឹកសញ្ជាតិ​អាឡឺម៉ង់​Rangnick​ត្រូវបានតែងតាំងជាគ្រូបង្វឹកដឹកនាំក្លឹបជើងឯក​អង់គ្លេស២០សម័យ សម្រាប់ពេលវេលា​ដែលនៅសល់នៃយុទ្ធនា​ការ​រដូវកាល​នេះមុនពេលចូលកាន់តួនាទីជាអ្នកផ្តល់ប្រឹក្សាយបល់សម្រាប់ក្លឹបរយៈពេលពីរឆ្នាំ ។

Opinion: Ralf Rangnick could be Manchester United's best move in years |  Sports | German football and major international sports news | DW |  26.11.2021

ប្រភពពីគេហទំព័រ​ The Mirror បានចុះផ្សាយថាៈលោក Rangnick ចង់បានកីឡាករអន្តរជាតិម៉ាលី Haidara ដែលរូប​លោក​បានទិញពីក្លឹប Red Bull Salzburg ក្នុងឆ្នាំ២០១៨មកកាន់លិកកំពូលអាឡឺម៉ង់ជាមួយក្លឹបRB Leipzig។ប្រភព​ខាងលើ​បន្ត​ថាៈ​Haidaraមានលក្ខណ្ឌទិញផ្តាច់កុងត្រាទឹកប្រាក់ប្រមាណ៣៣ លានផោននិងមានកុងត្រា៣ឆ្នាំកន្លះសម្រាប់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ខណៈ​លោកRangnick អាចនិងនាំយករូបគេមករួមក្រុមនៅខែមករា ឬក្នុងអំឡុងពេលទីផ្សារដោះ​ដូរកីឡា​ករ​និង​​​បើកនៅ​​​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។

Ralf Rangnick, the ′football professor,′ reportedly to take over Manchester  United | Sports | German football and major international sports news | DW  | 25.11.2021

Haidara បានដើរតួនាទីដ៏សំខាន់ក្រោយបង្ហាញខ្លួន ១៦ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់រកបានបី​គ្រាប់ក្នុងចំណោមម ១០ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៦ ដង ក្រោយបង្ហាញខ្លួនសរុប៩៩ដង។ ក្រៅពីMan.Utdនៅមានក្លឹប Newcastle Unitedក៏​មាន​ចំណាប់​អារម្មណ៍ចង់ចុះហត្ថលេខាមកលេងនៅក្របខណ្ឌ  Premier Leagueផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole