បរទេស៖ Barcelona បានបង្កើនការចរចារបន្ថែមទៀតដើម្បីចុះហត្ថលេខាប្រធានក្រុម Chelseaកីឡាករ Cesar Azpilicueta មកកាន់ទឹកដី Camp Nou នៅចុងបញ្ចប់រដូវកាលនេះ។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានផ្លាស់មកកាន់កីឡាដ្ឋាន Stamford Bridge ពីក្រុមOlympic Marseille ក្នុងឆ្នាំ ២០១២ ហើយបច្ចុប្បន្នកិច្ចសន្យារបស់ខ្សែការពាររូបនេះមានសុពលភាព មិនដល់ ៧ ខែទៀតនោះទេ ដូច្នេះក្លឹបChelsea និងប្រឈមបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនក្នុងខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។
គេហទំព័រអេស្បាញ El Nacional បានចុះផ្សាយថាៈកិច្ចពិភាក្សារវាងអ្នកតំណាងរបស់ Azpilicueta និង Barcelona កំពុងដំណើរការទៅមុខយ៉ាងរលូនមុននឹងអាចឈាន ដល់ការយល់ព្រម នៅខែមករានេះ។គ្រូបង្វឹកលោក Xavi កំពុងជំរុញឱ្យក្លឹបយក្ស Catalan ចុះហត្ថលេខាលើខ្សែការពារដែលមានបទពិសោធន៏ ដោយកំពុងបានធ្វើសំណើរផ្ទាល់ខ្លួនទៅកាន់ប្រធានក្លឹបលោក Joan Laporta ។

ទោះជាយ៉ាងណាប្រសិនជាការមកដល់របស់ Azpilicueta និងក្លាយជាពេលវេលាទីបញ្ចប់របស់Dani Alves ដោយសារបញ្ហាហិរញ្ញវត្តុក៏ព្រោះតែកន្លងមកកីឡាករប្រេស៊ីលវ័យ ៣៨ ឆ្នាំទើបតែ ចុះហត្ថលេខាចូលរួមជាមួយក្រុមម្តងទៀតកាលពីខែតុលាតែមិនអាចលេងបានរហូតដល់ខែមករា២០២២។ Azpilicueta បង្ហាញខ្លួនបាន ៤៤៤ លើកសម្រាប់ Chelsea នៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះពានរង្វាន់សរុបចំនួន ៨ហើយមានពានធំៗដូចជាៈ Premier League ចំនួនពីរ ពាន Europa Leagues ចំនួនពីរ ដែលក្នុងនោះគឺ Champions League កាលពីរដូវកាលមុនផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
