បរទេស៖​ ខ្សែការពារស្លាបស្តាំ Diogo Dalot របស់ក្រុមបិសាចក្រហម Man. Utd បានបង្ហាញពីឆន្ទៈ​ប្រកួត​ប្រជែង​​តំណែង ជម្រើស១១នាក់ដំបូងពិតប្រាកដ ក្រោមការដឹកនាំ​របស់អ្នក​ចាត់​ការ​បណ្តោះ​អាសន្នសញ្ជាតិ​អាឡឺម៉ង់​លោក Ralf Rangnick។

Diogo Dalot discusses Manchester United intentions amid Roma transfer  speculation - Manchester Evening News

កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ២២ ឆ្នាំរូបនេះបានតស៊ូដើម្បីទទួលបាន​ឪកាស​លេងដ៏ លំបាក បំផុត ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Ole Gunnar Solskjaer ប៉ុន្តែកាល​ពី​ពេល​ថ្មីៗនេះ រូបគេ ទទួល បានទំនុកចិត្តដោយមានឪកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូងពេលផ្តួល Arsenal និង Crystal Palace។ ទោះបីជាមានការចាប់អារម្មណ៍ចង់ជួបជុំគ្នាសាជាថ្មី​ពីសំណាក់ លោក Jose Mourinho បច្ចុប្បន្នកំពុងដឹកនាំ Roma ក៏ដោយ ប៉ុន្តែ Dalot មានអារម្មណ៏ សប្បាយចិត្ត នឹងគោល បំណង ចង់បន្តអាជីពនៅទឹកដី Old Trafford ជាមួយនិងការទទួលតួនាទី ទៀងទាត់សម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យ ។

Manchester United fans react to Diogo Dalot's performance v Palace

កីឡាករអន្តរជាតិព័រទុយហ្គាល់បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា :វាជាអ្វីដែលខ្ញុំត្រៀមលះបង់ វាមិន​ងាយ​ស្រួល​​ទេនៅពេលអ្នកអង្គុយបម្រុងហើយមិនបានចូលលេងច្រើនតាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែការងារ​របស់​យើង​​គឺ​រក្សាការត្រៀមខ្លួន ហើយខ្ញុំគិតថាខ្ញុំកំពុងធ្វើការងារដ៏អស្ចារ្យនៅខាងក្រៅទីលានដើម្បីត្រៀមខ្លួន​ជួយក្រុម​បន្ត​​ទៀត។នៅពេលដែលឱកាសមកដល់ ពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែបន្តទៅមុខ ហើយផ្តល់អ្វីគ្រប់យ៉ាង​នៅ​ពេលដែលខ្ញុំមានវត្តមាននៅលើទីលាន ។ Dalot មានកុងត្រាជាមួយក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៣ និងបានបង្ហាញខ្លួន ៤៤ លើកបន្ទាប់ពីមកដល់ទឹក ដីOld Traffordនៅក្នុងឆ្នាំ២០១៨ ហើយរដូវកាលនេះរូបគេចូលលេងបាន៩ប្រកួតហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole