បរទេស៖ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti កំពុងតែតានដានពីស្ថានភាពសុខភាពរបស់ Luka Modric ដោយប្រុងប្រយ័ត្នបំផុតក្រោយពីខ្សែបម្រើរូបនេះត្រូវបានដាក់អោយចូលលេងសម្រាប់ការប្រកួតច្រើនបំផុតសម្រាប់រដូវកាលប្រកួតបើកយុទ្ធនាការរដូវកាល ២០២០-២០២១ ។
ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះក៏បានបន្តដើរតួនាទីដ៏សំខាន់ម្តងទៀតសម្រាប់ក្រុមអធិរាជស ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន ១៧ដងក្នុងការប្រកួតទាំងអស់ និងបង្កើតឪកាសបញ្ចប់ទី ប្រាំដង។ ទោះយ៉ាងណាគេហទំព័រអេស្បាញដ៏ល្បីល្បាញ Marca បានដកស្រង់សម្តីអ្នកចាត់ការទូទៅលោក Ancelotti ថា៖ «ពិតណាស់ជាមួយនឹងអាយុនៅពេលនេះគាត់ត្រូវតែសម្រាក។ ឥឡូវនេះគាត់មានពេលប្រាំថ្ងៃទៀតដល់ការប្រកួតបន្ទាប់។ ខ្ញុំគិតថាគាត់សម្រាកនៅផ្ទះអោយបានច្រើន។ ក្រៅពីនេះ ខ្ញុំក៏ត្រូវយកចិត្តទុកដាក់ពីយុវជនជំនាន់ក្រោយគឺ Eduardo Camavinga និង Federico Valverde ដែលលេងបានយ៉ាងល្អសម្រាប់តំណែងខ្សែបម្រើនេះ»។
Modric ចូលលេងបាន៩០ នាទីពេញនៃការប្រកួត Champions League នៅថ្ងៃអង្គារជាមួយ Inter Milan ហើយរំពឹងថានិងត្រូវបង្ហាញខ្លួនសម្រាប់ជំនួបជាមួយក្លឹបរួមទីក្រុម At Madrid នៅក្រខណ្ឌ La Liga នាថ្ងៃអាទិត្យខណៈ Real Madrid គ្រោងបន្តកិច្ចសន្យាដល់ Modric រហូតដល់ខែមិថុនាឆ្នាំ ២០២៣បន្ថែមទៀត៕
ប្រភពព័ត៍មាន៖ Sportsmole