បរទេស៖ តំណាងខ្សែបម្រើ Gini Wijnaldum បានបង្ហើបប្រាប់ថាមានក្លឹបនៅក្របខណ្ឌ Premier League និង​ទ្វីប​អឺរ៉ុបមួយចំនួន ប៉ុន្តែមិនបានប្រាប់ឈ្មោះថាក្រុមពួកគេទាំងនោះ​មានបំណងចង់ខ្ចីជើងកីឡាកររូបនេះ​នៅពេលទី​ផ្សារ​ដោះ​ដូរកីឡាករនិងបើកជាលើកទីពីរ នៅខែមករា២០២២ខាងមុខ។

PSG Looking to Replace Gini Wijnaldum? Tension Between the Dutch  International and Leandro Paredes? What Went Wrong? - Sports Illustrated  Liverpool FC News, Analysis, and More

កីឡាករអន្តរជាតិហូឡង់វ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃ​ខ្លួន​កាល​ពីរដូវក្តៅ  ក្រោយពីPSGបានប្រជែងឈ្នះក្លឹប Barcelona ដើម្បីទទួលបានការហត្ថលេខាក្រោយពីកុងត្រារ​បស់​ខ្លួន​អស់សុពលភាពជាមួយក្រុមហង្សក្រហម Liverpool ។

Liverpool midfielder Gini Wjinaldum is on the verge of leaving Merseyside  at the end of the season » FirstSportz

PSG បានផ្តល់តម្លៃខ្លួននឿយហត់ដល់រូបគេនូវទឹកប្រាក់ប្រមាណច្រើនជាង ៣00,000 ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែ​ពេលវេលាលេងរបស់ខ្សែបម្រើរូបនេះមានកម្រិតមិនសូវបានជាប់ជម្រើស១១នាកដំបូងនោះទេ ពោលគឺ​ចូល​លេងលេងបានតែ៨ដងប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino នៅ​រដូវ​កាលនេះ៕

 

ប្រភពព័ត៍មាន៖ 90min