បរទេស៖ ក្លឹប Benfica ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា អតីត​ខ្សែ​ការពារក្លឹបមេឃខៀវ Man City កីឡាករ Nicolas Otamendi បាន​រងគ្រោះដោយអំពើរ​ប្លន់​នៅ​ផ្ទះ​របស់ខ្លួនផ្ទាល់តែម្តងនៅទីក្រុង Lisbon ។

Former Manchester. City Star, Nicolas Otamendi Is 'robbed And Assaulted At  His Home' By Four Attackers Who Stole watches And Money'

កីឡាករអន្តរជាតិ អាហ្សង់​ទីនវ័យ ៣៣ ឆ្នាំរូបនេះបានផ្ទេរពីMan. City ទៅក្លឹបយក្សព័រទុយហ្គាល់ Benfica ក្នុងខែកញ្ញា ឆ្នាំ ២០២០ ហើ​យ​បានបង្ហាញខ្លួនក្នុងជំនួបជ័យជំនះ ៤ទល់និង១ នៅលើទឹកដី Famalicao កាលពីថ្ងៃអាទិត្យ​មុន​ពេល​ត្រលប់​​មកដល់ផ្ទះវិញ។ ប្រភពបានបញ្ជាក់ថាក្រុមចោរមិនស្គាល់អត្តសញ្ញាណ បានយកខ្សែក្រវ៉ាត់រឹតក ហើយ​បាន​​ប្លន់យកលុយ និង នាឡិកាពីក្រុមគ្រួសាររបស់Otamendiថែមទៀតផង។​

Argentina international Nicolas Otamendi victim of assault and robbery at  home

សេចក្តីថ្លែងការណ៍របស់ Benfica បាននិយាយថា អត្តពលិក និងក្រុមគ្រួសាររបស់កំពុងតែស្ថិតក្នុងស្ថានភាព​មានសុវត្តិភាព ទោះបីជាជួបប្រទះបញ្ហាសតិអារម្មណ៏រំជួលចិត្ត ខ្លាំងដែលបណ្តាលមកពី ពួកគេកំពុងជួបប្រទះ​ហេតុ​ការណ៏មិនធ្លាប់ជួបក៏ដោយ” ។ សេចក្តីថ្លែងការណ៍របស់ក្លឹបក៏បានអំពាវនាវអោយMendi និងក្រុមគ្រួសារ គោរពតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដោយកំពុងរង់ចាំការស៊ើបអង្កេតដោយអាជ្ញាធរពាក់ព័ន្ធ៕

 

ប្រភពព័ត៍មាន៖ BBC