បរទេស៖ Man City និង Real Madrid ត្រៀមប្រជែងគ្នាដើម្បីចរចារដេញថ្លៃចុះហត្ថលេខានាំយុកខ្សែបម្រើ Leicester City, Youri Tielemans មករួមក្រុមរបស់ពួកគេរៀងៗខ្លួននៅពេលបញ្ចប់រដូវកាលនេះ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អ និងដើរតួនាទីដ៏សំខាន់នៅកីឡដ្ឋាន King Power ដោយបាន បង្ហាញខ្លួនសរុបចំនួន ៩៩ ប្រកួតនៅ Premier League ចាប់តាំងពីគាត់ជាមួយពួកគេជា លើក ដំបូង ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ឆ្នាំ ២០១៩។ រដូវកាលចាស់Tielemans គឺជាវីរៈបុរសក្រោយជួយអោយក្រុមលោក Rodger ឈ្នះពាន F A Cup បន្ទាប់ពីរូបគេជាអ្នកស៊ុតបញ្ចូលទីដ៏ល្អសម្រាប់ការប្រកួតនោះ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិបែលហ្សិករូបនេះនៅសល់កុងត្រាជាង ១៩ ខែទៀតប៉ុណ្ណោះ ហើយមានឱកាសតិចតួចដែលខ្សែបម្រើកណ្តាលរូបនេះមានចេតនាចង់បន្តកុងត្រាថ្មី។ ក្រុម Leicester ចាំបាច់ត្រូវមានកៅអីទៅលេងនៅក្របខណ្ឌ Champions League បើមិនដូច្នេះទេពួកគេដឹងច្បាស់ថាមិនអាចរក្សាទុក Tielemansបាន និងត្រៀមលក់ក្នុងតម្លៃមួយសមរម្យ ប្រសិនជាសំណើររបស់ក្លឹបផ្សេងៗនិងដាក់មកនោះ។
ទាំង Man.City និង Real Madrid ទំនងជាមានបំណងចង់បន្ថែម ខ្សែបម្រើ ដែលមានវ័យក្មេងៗប្រកបដោយ គុណភាព និង សក្ដានុពលដូចជា Tielemans អោយបំពេញតួនាទីនៅតំបន់បម្រើកណ្តាលរបស់ពួកគេ ខណៈដែលក្លឹបបង្ហាញចេតនាចង់បញ្ចេញលក់កីឡាករខ្លះដែលមានវ័យលើស៣០ឆ្នាំទៅហើយនោះ៕
ប្រភពព័ត៍មាន៖ Sportsmole