បរទេស៖ ​Man. United បានបញ្ជាក់ថាបញ្ហាផ្លូវដង្ហើមគឺជាមូលហេតុសុខភាពរបស់ ខ្សែការពារ Victor Lindelof ជួបប្រទះកាលពីចុងសប្តាហ៍មុនពោលគឺគឺមិនពាក់ព័ន្ធនឹងការផ្ទុះឆ្លងរីករាលដាលនៃ មេរោគកូវីត-១៩  នៅក្នុងក្លឹប​នោះទេ។

Victor Lindelof: A similar case to Sergio Aguero? | Marca

Lindelofកីឡាករអន្តរជាតិស៊ុយអ៊ែត ត្រូវបង្ខំចិត្តផ្លាស់ចេញសម្រាប់ការប្រកួតនៅ តង់ទីពីរនៃជ័យជ​ម្នះ ១ទល់និង០ របស់ Man United លើក្រុម Norwich City កាលពីថ្ងៃសៅរ៍ និងត្រូវបានជំនួសមកវិញដោយមិត្តរួម​ក្រុម Eric Bailly បន្ទាប់ពីជួបប្រទះបញ្ហាពិបាកដកដង្ហើម។ ក្រុមជើងឯកអង់គ្លេស២០សម័យបានបញ្ជាក់ប្រាប់ជាផ្លូវការណ៏នៅដើមសប្តាហ៏នេះថាកីឡាករនិងបុគ្គលិកបានធ្វើ​តេស្ត៏វិជ្ជមានករណីមេរោគកូវីត-១៩មុនការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៧ជាមួយ Brentford នៅថ្ងៃអង្គារតែត្រូវបានពន្យារពេល។

He helps youthful gamers' - Victor Lindelof reveals what Man Utd star  actually considered Cristiano Ronaldo's return - DailyNationToday

Man United ក៏ត្រូវបានបង្ខំចិត្តបិទការហ្វឹកហាត់សម្រាប់ក្រុមជម្រើស ដំបូងនៅឯទីលាន Carrington របស់ពួក​គេផងដែរដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបានយាយីសុខភាព​ប្រជាជន​នៅទូទាំងពិភពលោកអស់ជិត១ឆ្នាំមកហើយនេះ៕