បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel មិនរំពឹងថានឹងក្លឹបមានការចុះហត្ថលេខា​នាំយក​កីឡា​ករថ្មីណាមួយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅកំលុងខែមករា២០២២ខាងមុខ នោះ​ទេ។ទោះបីជាបច្ចុប្បន្នក្រុមការពារតំណែងជើងឯកក្របខណ្ឌ Champion League មានធនធានកីឡាករ​គ្រប់​គ្រាន់ទៅហើយក្តី ប៉ុន្តែបច្ចុប្បន្ននេះក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានជួបប្រទះបញ្ហានៅតំបន់ខ្សែ​ការ​ពារ​​ស្លាបឆ្វេង និងនៅតំបន់បម្រើកណ្តាល ដោយសារបញ្ហារបួសរបស់កីឡាករឆ្នើមមួយចំនួន។

Chelsea fans' preferred lineup against Everton: Havertz, Lukaku, Mount up  front! - We Ain't Got No History

ជាក់ស្តែងកីឡាករដែលកំពុងរបួសគឺខ្សែការពារអង់គ្លេស Ben Chilwell ជាដើម  ប៉ុន្តែគ្រូបង្វឹកសញ្ជាតិ​អាឡឺម៉ង់​លោក  Tuchel បាន​បង្ហើប​ប្រាប់​ថារូបលោកនៅតែមានការជឿជាក់ពេញលេញនៅក្នុងក្រុមសម្រាប់កីឡាករ​បច្ចុប្បន្ន​​​ដែលរូប​លោក​មាន ។

Some fans urge Chelsea to sign their £56m attacker

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានលោកTuchel បានលើកឡើងថាៈ យើងមិនទាន់​ពិភាក្សា​គ្នា​ទេ​ថា​និងនាំយក​កីឡាកររូបណាមករួមក្រុម ព្រោះជាដំបូងយើងបន្តប្រើប្រាស់ធនធានដែលមាន ហើយសង្ឃឹម​ថា​យើងអាច​ដាក់អោយ កីឡាករទាំងអស់បង្ហាញសមត្ថភាពពេលពួកគេវិលត្រលប់ពីបញ្ហារបួស វិញ ដោយ​មាន​ភាព​រឹងមាំពេញលេញ ។អតីតគ្រូបង្វឹកPSG និង Dortmund ក៏បានឆ្លើយសំណួរទាក់ទងកីឡាករ​ដែលកិច្ច​សន្យា​របស់ពួកគេជាមួយក្លឹបអស់សុពលភាពនៅរដូវក្តៅខាងមុខនេះដោយរូបលោកបានធ្វើការអំពាវនាវឱ្យមានការអត់ធ្មត់​រវាងភាគីទាំងសងខាង និង និងនរណាម្នាក់ដែលពាក់ព័ន្ធជាមួយក្លឹប៕

 

ប្រភពព័ត៍មាន៖ Sportsmole