បរទេស៖ លោក Gianni Infantino ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA ជឿជាក់​ថា លោក​​ទទួល​​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ភាគច្រើន ចំពោះ​គម្រោង​រៀប​ចំ​ព្រឹត្តិ​ការណ៍ World Cup រយៈ​ពេល​២​ឆ្នាំ​ម្តង ក្រោយពី​ប្រធាន​ដឹកនាំ​កីឡា​បាល់​​ទាត់ជាតិនានា ត្រូវ​បាន​បញ្ជាក់​ប្រាប់​ថា ការ​ផ្លាស់​ប្តូរ​នេះ នឹង​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ចំនួន​៤,៤ពាន់​លានដុល្លារ​អាមេរិក​ សម្រាប់ FIFA​​។

FIFA បាន​​រៀប​ចំ​កិច្ច​ប្រជុំ​សកល​មួយ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​មក​ពី​សហ​ព័ន្ធ​​កីឡា​បាល់ទាត់​ជាតិនានា ដើម្បី​ពិភាក្សា​ពី​សំណើ​របស់​ខ្លួន ចំពោះការ​បង្កើន​​ចន្លោះ​ឆ្នាំ​​នៃ​ការ​ប្រកួត​ World Cup ពី​៤​ឆ្នាំ​ ទៅ​២​ឆ្នាំ​វិញ​។ ទិន្នន័យ​ហិរញ្ញ​វត្ថុ​នេះ ចូល​រួម​​ផ្នែក​ក្នុងការ​សិក្សា​ពី​លទ្ធភាព​ជា​ទូទៅ ដែល FIFA បាន​ធ្វើ​បទ​បង្ហាញ​ជា​សង្ខេប​កាលពីថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​របាយ​ការណ៍​ទាំង​ស្រុង​ដែលមាន​៧០០​ទំ​ព័រ នឹងត្រូវ​បោះ​ពុម្ព​ផ្សាយ​។ ការ​រក​ឃើញ​​ប្រកប​ដោយ​សុទិដ្ឋិនិយម​នានា ត្រូវ​បាន​ចាត់​ទុក​ថា មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ការ​វិភាគ​នានា តាមរយៈ​ក្រុម​អ្នក​​រិះ​គន់នានា ទាក់​ទង​នឹងសំណើ​នេះ​។

ជាមួយ​គ្នា​នេះ ក៏មាន​ការ​ប្រឆាំងពិ​ក្លិបនៅ​អឺ​រ៉ុប​ ក្រប​ខ័ណ្ឌលីក​កំពូល​ៗ និង​អង្គ​ភាព​គ្រប់គ្រង​​កីឡា​បាល់ទាត់​អឺ​រ៉ុប UEFA ផង​ដែរ ស្រប​ពេល​ដែល​ប្រធាន​អង្គ​ភាព​នេះ​គឺ​លោក Aleksander Ceferin បាន​គំរាម​ធ្វើ​ពហិ​ការ ចំពោះ​យុទ្ធនាការ​ដែល​បន្ថែម​ណា​មួយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia