បរទេស៖ ខ្សែប្រយុទ្ធឆ្នើមក្រុម River Plateកីឡាករ Julian Alvarez បានឆ្លើយតបថារូបគេនិងពិចារណាពីអនាគត ជាមួយ ក្លឹបយក្សអាហ្សង់ទីននៅខែមករាចំពេលមានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុបរួមទាំងក្រុមជើងឯកអង់គ្លេស ២០សម័យគឺMan.Utdនេះតែម្តង។ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំសញ្ជាតិអាហ្សង់ទីន ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទី ឱ្យមិត្តរួម ក្រុម ចំនួន ៧ ដងក្នុងការបង្ហាញខ្លួននៅក្នុងលីកចំនួន ២១ប្រកួត នៅ រដូវកាលនេះ ដែលជួយឱ្យ River Plate ឈ្នះ ពានរង្វាន់ក្នុងស្រុកជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Alvarez នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ ២០២២ ហើយរូបគេមានតម្លៃទិញផ្តាច់កុងត្រា១៧លានផោន ជាមួយតម្លៃដ៏សមរម្យហើយកីឡាករមានទេពកោសល្យនាំអោយគូប្រជែងMan.UtdដទៃទៀតមានដូចជាMan. City, Real Madrid, Bayern Munich និង Inter Milan ចាប់ផ្តើមបង្ហាញការចាប់អារម្មណ៏ត្រៀមប្រជែងក្នុងទីផ្សារដោះដូរកីឡាករដែលនិងបើកដំណើរ ការជាលើកទីពីរនៅខែមករា ២០២២ខាងមុខនេះ ។

Alvarez ត្រូវបានគេហទំព័រMetro ដកស្រង់ក្រោយរកជ័យជំនះក្នុង Trofeo de Campeones របស់ River Plate តាមរយៈ Metro ថា :និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ ឥឡូវនេះខ្ញុំគិតតែអំពីការប្រកួតចំពោះមុខ ។ហើយឆ្លើយតប ការប្រកួតបាល់ទាត់ពិភពលោកWorld Cup ២០២២មានន័យយ៉ាងណានោះ នៅពេលដែលខ្ញុំធ្វើការសម្រេចចិត្ត ខ្ញុំនឹងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ៕
ប្រភពព័ត៍មាន៖ Sportsmole
