បរទេស៖ Riyad Mahrez នឹងធ្វើជាប្រធានក្រុមដើម្បីដឹកនាំក្រុមជម្រើសជាតិអាល់ហ្សេរីចូលរួមប្រកួតព្រឹត្តការណ៏ Africa Cup of Nations នៅខែមករា២០២២។
គួរបញ្ជាក់ថាខ្សែបម្រើស្លាបក្រុមមេឃខៀវ Man City រូបនេះមាន ត្រូវ ទទួលភារៈដឹកនាំក្រុមដើម្បីការពារតំណែងជើងឯក បន្ទាប់ពីពួកគេបានផ្តួល អេហ្សីបដើម្បីលើកពាន ដ៏ធំទី២ប្រចាំទ្វីបអាហ្រ្វិកជាប្រវត្តិសាស្រ្តកាលពីឆ្នាំ ២០១៩ ក្នុងជ័យជំនះវគ្គផ្តាច់ព្រ័ត្រជាមួយសេណេហ្គាល់ដោយលទ្ធផល១ទល់និង០។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះនិងត្រូវដឹកនាំក្រុមជម្រើសជាតិអាល់ហ្សេរី ក្នុងយុទ្ធនាការការពារតំណែងជើងឯករបស់ពួកគេនៅថ្ងៃទី ១១ ខែមករា ទល់នឹង សៀរ៉ាឡេអូន មុនពេលជួបជាមួយអេក្វាទ័ររៀល ,ហ្គីណេ និងកូតឌីវ័រសម្រាប់ការប្រកួតជម្រុះក្នុងពូល E ។
ខ្សែប្រយុទ្ធ Baghdad Bounedjah ដែលកំពុងលេងនៅក្លឹបAl-Saddមានមូលដ្ឋាននៅប្រទេសកាតាគឺជាកីឡាករដែល ស៊ុតបញ្ចូលទីជ័យជំនះ ក្នុងឆ្នាំ ២០១៩ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ១២ នាក់ដែលបានជួយអាល់ហ្សេរីឈ្នះពានរង្វាន់ Arab Cup នាពេលថ្មីៗនេះ និងត្រូវបានបញ្ចូលក្នុងសមាជិក២៨ នាក់របស់គ្រូបង្វឹក Djamel Belmadi ។សមាជិកម្នាក់ទៀត គឺខ្សែបម្រើ Sofiane Bendebkaកំពុងលេងអោយក្លឹបAl-Fateh នៅប្រទេសអារ៉ាប់រួមដែលធ្លាប់ចូលរួមការប្រកួតសាកល្បង World Cup នៅប្រទេសកាតា ខណៈ Hicham Boudaoui បច្ចុប្បន្នកំពុងលេងនៅក្លឹប Nice មិនត្រូវបានកោះហៅនោះទេ៕
ប្រភពព័ត៍មាន៖ BBC