Joao Cancelo នឹងត្រវធ្វើដំណើជាមួយក្លឹប Man. City ដើម្បីជួបប្រកួតជាមួយម្ចាស់ផ្ទះ Arsenal នៅថ្ងៃសៅរ៍នេះ បើទោះបីជារូបគេបានរងរបួសដោយអំពើរ ប្លន់កាលពីពីរថ្ងៃមុនក៏ដោយ។បុរសវ័យ ២៧ ឆ្នាំរូបនេះបានរងរបួសមុខក្រោយពីត្រូវបានក្រុមចោរអនាមិក៤នាក់ប៉ុនប៉ងវាយប្រហារនៅផ្ទះរបស់គាត់។ជាលទ្ធផលក្រុមបុគ្គលិកពេទ្យបានបញ្ជាក់ប្រាប់ថា កីឡាករអន្តរជាតិព័រទុយហ្គាល់មានសុខភាពប្រក្រតី និងអាចចូលលេងបានសម្រាប់ការប្រកួតនៅទឹកដី Emirates នារាត្រីថ្ងៃសៅរ៏នេះ ។

ខ្សែការពាររូបនេះបានបង្ហោះរូបភាពមុខរបួសរបស់គាត់នៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ដោយបានសរសេររៀបរាប់ថា :ជាអកុសលថ្ងៃនេះខ្ញុំត្រូវបានមនុស្សកំសាកបួននាក់ធ្វើបាបខ្ញុំហើយព្យាយាមធ្វើបាបគ្រួសារខ្ញុំ។ ការតស៊ូបានកើតមានឡើងដើម្បីវាយបកបើទោះបីជាពួកគេបានយកគ្រឿងអលង្ការរបស់ខ្ញុំទាំងអស់ ហើយទុកឱ្យខ្ញុំប្រឈមមុខនឹងស្ថានភាពដូច្នេះ។

Canceloបានដើរតួនាទីដ៏សំខាន់ក្នុងរដូវកាលនេះក្នុងការជួយអោយក្រុមលោក Pep Guardiola ឡើងទៅឈរនៅទី កំពូលតារាង Premier League ដោយបង្ហាញខ្លួននៅក្នុងការប្រកួតស្ទើរតែទាំងអស់លើកលែងតែការប្រកួតមួយលើកប៉ុណ្ណោះ។គាត់ត្រូវបានគេបោះឆ្នោតឱ្យជាប់ក្នុងសមាគមន៏បាល់ទាត់អាជីពនៅ Premier League រដូវកាលចាស់ក្រោយផ្ទេរពីJuventus មក Man City ក្នុងកិច្ចព្រមព្រៀងតម្លៃ៦០ លានផោន ក្នុងខែសីហា ឆ្នាំ ២០១៩ ។