Man. City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក កីឡាករ Denis Zakaria ពី Borussia Monchengladbach មកជំនួសតំណែងកីឡាករកាន់ឆ្នាំ Fernandinho ក្រោយពីកីឡាករអន្តរជាតិស្វីសរូបនេះឈានដល់កិច្ចសន្យាចុងក្រោយជាមួយ ក្លឹបនៅចុងបញ្ចប់រដូវកាលនេះស្របពេលដែលសាម៉ីខ្លួនមិនមានបំណងបន្ត កុងត្រាថ្មីជាមួយក្លឹបនៅក្របខណ្ឌ Bundesliga អាឡឺម៉ង់នោះទេ។ មានន័យថាខ្សែបម្រើ-ការពាររូបនេះនឹងអាចចាកចេញទៅកាន់ក្លឹបនៅលីកកំពូលផ្សងទៀតដោយគ្មានតម្លៃខ្លួន(Free Transfer )នៅចុងបញ្ចប់យុទ្ធនាការ២០២១-២០២២ ។
ទោះយ៉ាងណា Monchengladbach នៅតែព្យាយាមលក់កីឡាករវ័យ២៥ឆ្នាំរូបនេះពេលដែលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅខែមករានេះ ដើម្បីបានទទួលប្រាក់ឈ្នួលជាជាងការការចាកចេញរបស់គាត់ដោយមិនទទួលបានអ្វីសោះ។
ក្លឹបនៅអង់គ្លេសនិងអេស្បាញមាន Liverpool, Manchester United បានកំពុងទាក់ទងZakaria ប៉ុន្តែយោងគេហទំព័រ Sports Illustratedបានចុះផ្សាយថាៈ ក្រុមកំពុងនាំមុខតារាងPremier League គឺ Man City មានបំណងចង់បានបេក្ខភាពកីឡាកររូបនេះមកជំនួសតំណែងកីឡាករអន្តរជាតិប្រេស៊ីល Fernandinho ព្រមជាមួយនិងការប្រជែងកៅអីជម្រើសដំបូងរបស់ Rodri នៅរដូវកាលក្រោយផងដែរ។Zakaria បានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមរដូវកាលនេះ ក្រោយបង្ហាញខ្លួនបាន១៦លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ដោយរកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន១គ្រាប់ផងដែរ ។

