បរទេស៖ ក្លឹប Wolves បាន​បញ្ចប់​ការ​មិន​ស្គាល់​ចាញ់​សោះ​របស់​លោក Ralf Rangnick ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​បណ្តោះ​អាសន្ន​របស់ Manchester United កាលពីថ្ងៃចន្ទ ខណៈ​ដែលគ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Joao Moutinho បាន​ជួយ​ឲ្យក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Old Trafford​។

Manchester United player ratings: Phil Jones good but Jadon Sancho poor vs Wolves - Samuel Luckhurst - Manchester Evening News

ការ​រង​បរា​ជ័យ​លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Wolves ជាលើក​ដំបូង​ក្នុង​រយៈពេល​៤២​ឆ្នាំ ធ្វើឲ្យ Man United រក្សា​ការ​ឈរក្នុង​ចំណាត់ថ្នាក់លេខ​លើ​តារាងក្រប​ខ័ណ្ឌ Premier League ដោយ​ដេញ​តាមពីក្រោយ​ក្រុម​​ឈរលេខ​៤ ចំនួន​៤ពិន្ទុ​។ ប៉ុន្តែ ការ​បង្ហាញពី​ទម្រង់លេងមិន​បានល្អ​​មួយផ្សេង​ទៀត គឺ​ជា​ក្តី​កង្វល់ពិត​សម្រាប់លោក Rangnick ស្រប​ពេល​ដែលក្រុម​បិសាចក្រហម​មួយនេះ ត្រូវ​បាន​គូ​ប្រកួត​របស់ខ្លួន​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​។

Manchester United vs Wolves result: Live reaction and updates as Moutinho snatches win with late goal - The Athletic

វិបត្តិ​បញ្ហា​របួស​កីឡាករនៅ​តំបន់​ការ​ពារ​កណ្តាល ខណៈ​ដែលប្រធានក្រុម Harry Maguire, Victor Lindelof និង Eric Bailly សុទ្ធ​សឹង​អវត្តមាន បាន​បង្ខំ​ឲ្យ​លោក Rangnick ប្រើប្រាស់ Phil Jones ជាលើក​ដំបូង​ក្នុងក្រប​ខ័ណ្ឌ Premier League ក្នុង​រយៈពេល​២ឆ្នាំ​។ បន្ទាប់​ពី​បញ្ចប់​ការ​​ប្រកួត ខ្សែ​ការ​ពារ Luke Shaw បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «អ្នក​អាចមើលសម្លឹង​មើល​កីឡាករ ដែលយើង​មាន យើង​​មាន​គុណ​ភាព​ដ៏​អស្ចារ្យ ប៉ុន្តែ ពេល​ខ្លះ គុណ​ភាព​​នោះមិនគ្រប់គ្រាន់ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia