បរទេស៖ Kylian Mbappe បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ (Hat-trick) នៅតង់ទីពីរ ខណៈ Paris St-Germain បានយកឈ្នះក្រុមម្ចាស់ផ្ទះ Vannes ដែលលេងនៅលីកលំដាប់ទី ៤បារាំងសម្រាប់ការប្រកួត French Cup វគ្គ ៣២ក្រុមចុងក្រោយ។
កីឡាករអន្តរជាតិបារាំង Presnel Kimpembe បានតែតបញ្ចូលទីក្រោយការទាត់បាល់ចេញពីជ្រុងនៅតង់ទីមួយរបស់កីឡាករ Nuno Mendes នៅនាទីទី២៨។ Mbappe មានឪកាសរកបានគ្រាប់បាល់បើកឆាកក្រោយការបញ្ជូនបាល់របស់ Kimpmebe នៅនាទីទី៥៩មុនពេលស៊ុតបាល់បញ្ចូលទីចំងាយជាង២០ម៉ែត្រលកក្រោយការបញ្ជូនរបស់ Xavi Simons នៅនាទីទី៧១ ។
សមាជិកជ័យលាភីWorld Cup ២០១៨ ក៏មានឪកាសបញ្ចប់ទីគ្រាប់បាល់ទី៣បានយ៉ាងងាយស្រួលក្រោយពី Junior Dina Ebimbe បញ្ចូនអោយកាត់ពីមុខអ្នកចាំទីVannes និងជាគ្រាប់បាល់ទី១៥០សម្រាប់ PSG ក្រោយបង្ហាញខ្លួន ១៩៦ប្រកួត។PSG បានឈ្នះពាន French Cup ចំនួន ៦លើកក្នុងចំណោម៧ដងចុងក្រោយ និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រទាំងអស់ចាប់តាំងពីឆ្នាំ២០១៥ ។ សម្រាប់ការប្រកួតនេះខ្សែប្រយុទ្ធឆ្នើម Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមមិត្តរួមក្រុម PSG បួននាក់ដែលខកខានបង្ហាញខ្លួនក្រោយធ្វើតេស្តវិជ្ជ Covid-១៩៕
ប្រភពព័ត៍មាន៖ BBC