បរទេស៖ ក្រុមសារិកាព្រៃ Newcastle បានយល់ព្រមលើតម្លៃខ្លួន ១២ លានផោនបូករួមនិងផលប្រយោជន៏មួយចំនួនទៀ​តជុំវិញ​ការ​ផ្ទេរ​យក ខ្សែការពារ Kieran Trippier  ពីក្រុម AT Madrid។

Chelsea hope to hijack Newcastle deal for Kieran Trippier | The Northern  Echo

កីឡាករអន្តរជាតិអង់គ្លេសវ័យ៣១ ឆ្នាំរូបនេះនឹង​ក្លាយ​ជា​សមាជិក​ដំបូង​របស់ក្រុមដែលមានមូលដ្ឋានៅភាគខាងជើង ក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបថ្មីគឺមូលនិធិមហាសេដ្ឋី​អារ៉ាប៊ីសា​អូឌីត​របស់​ពួកគេ ហើយជាលើកដំបូងសម្រាប់អ្នកចាត់ការ Eddie Howe ក្រោយចូលកាន់តំណែងកាលពីខែវិច្ឆិកា។

Kieran Trippier told friend to 'lump on' bet ahead of Atletico Madrid move  | Football News | Sky Sports

Trippier ដែលបានផ្លាស់ពី Tottenham ចូលរួមជាមួយ Atletico ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ២០លានផោន នឹងត្រៀម​ពិនិត្យ​សុខភាពនៅថ្ងៃពុធនេះនិងត្រៀមជួបជុំជាមួយគ្រូបង្វឹកលោក Howe ដែលធ្លាប់រួមរស់ជាមួយគ្នាកន្លងមកនៅ Burnley ។

Manchester United interested in signing Kieran Trippier — report - Into the  Calderon

Trippier បង្ហាញខ្លួនបាន ៨៣ ប្រកួតនិងបានជួយ AT Madrid ឈ្នះពាន La Liga កាលពីរដូវកាលមុន។គាត់ក៏ជាសមាជិក នៃក្រុមតោកំណាចអង់គ្លេសដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ Euro ២០២០ កាលពីឆ្នាំមុន ។ ទោះយ៉ា​ង​ណា​បច្ចុប្បន្ននេះ Newcastle គឺជាក្រុមបាតតារាងលេខរៀងទីពីរនៃក្របខណ្ឌ Premier Leaguក្រោយស្គាល់រស ជាតិ​ជ័យ​ជំនះ​តែ១លើកគ់តនៅរដូវកាលនេះ។ពួកគេក៏ត្រៀមប្រកួតនៅថ្ងៃសៅរ៍ដោយស្វាគមន៏ក្រុម Cambridge United ក្នុងការ​ប្រកួត FA Cup ជុំទី៣  មុនពេលទទួលភ្ញៀវ Watford នៅលីកកំពូលអង់គ្លេសនៅថ្ងៃទី ១៥ មករា២០២២៕

 

ប្រភពព័ត៍មាន៖ BBC