បរទេស៖ អតីតកីឡាករក្លឹប Man United លោក Paul Parker ជឿជាក់ថាអតីតក្រុម​បិសាចក្រហមរបស់ខ្លួនគួរតែ បង្កើនការចរចារចុះ ហត្ថលេខានាំយក​តារាឆ្នើមក្លឹបញញួរធំ West Ham United កីឡាករ Declan Rice មិនថាមានតម្លៃខ្លួនថ្លៃបែបណានោះទេ។

Manchester United given boost in transfer pursuit of £100m-rated Declan Rice  from West Ham – Paper Round - Eurosport

លោក Parker បានបញ្ចេញមតិយល់ឃើញយ៉ាងដូច្នេះថាៈខ្ញុំជឿថាគាត់គឺជាខ្សែ​បម្រើដែល​ល្អ​បំផុតសម្រាប់អង់គ្លេស  នា ពេលបច្ចុប្បន្ន។ Rice នឹងក្លាយជាកីឡាករល្អដែលពោរពេញទៅដោយសមត្ថភាពនិងមានអនាគតភ្លឺស្វាង ប្រសិនជា Man.Utd​ បំពេញការផ្ទេរនាំយករូបគេមកកាន់កីឡាដ្ឋានOld Traffordបាននាពេលខាងមុខ។ Rice កីឡាករអន្តរជាតិអង់គ្លេសវ័យ២២ឆ្នាំដែលអាចលេងបាន២តំណែងគឺបម្រើ-ការពាររូបនេះបានបន្តដើរតួនាទីដ៏សំខាន់ សម្រាប់ក្លឹបបានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៣ ដងក្នុង ការ បង្ហាញខ្លួន ២៤លើក​គ្រប់ ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។

Pundit thinks Man United should have spent Jadon Sancho money elsewhere

ស្របពេលអនាគតរបស់ខ្សែបម្រើកណ្តាល Paul Pogba នៅតែស្ថិតក្នុងភាពស្រពិចស្រពិលខណៈកីឡាករខ្សែបម្រើ- ការពារ Nemanja Matic មានវ័យជ្រេបន្តិច និងអាចត្រូវផ្លាស់ប្តូរសមាសភាពនាពេលខាងមុខនេះ ។ ដូច្នេះMan.Utd​ដែល​ធ្លាប់ចាប់អារម្មណ៏ចង់បាន Rice កន្លងមកផងដែរនោះ​នៅតែ​បន្តតាមដានយ៉ាងដិតដល់ពីស្ថានភាពបន្ថែមទៀតក្នុងទីផ្សារ​ដោះ​​ដូរកីឡាករនៅពេលបញ្ចប់រដូវកាលនេះ៕

 

ប្រភពព័ត៍មាន​៖ Sportskeeda