បរទេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបដិសេធថា Thiago Alcantara នឹង​ខកខានការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ ដោយសារតែបញ្ហារបួស។ទោះយ៉ាងណា​កាលពីថ្ងៃអាទិត្យ​ ក្លឹប​បាន​ដោះស្រាយការផ្ទុះរីករាលដាលនៃ Covid-១៩ និងបានយកឈ្នះក្រុម Shrewsbury Town ក្នុងការប្រកួត FA Cup ។

Thiago Alcantara injury: Jurgen Klopp dismisses concerns Liverpool  midfielder could miss rest of season with hip problem | Football News | Sky  Sports

ទោះ​យ៉ាងណាអតីតខ្សែបម្រើ Bayern Munich ត្រូវបានគ្រូបង្វឹកអាឡឺម៉ង់បង្ហាញពីក្តី​ព្រួយ​បារម្ភទាក់ទង​កាយ​សម្បទា​របស់​កីឡាករអន្តរជាតិអេស្បាញរូបនេះ ក្រោយពីមិន​បាន​ចូលលេងជួយក្រុមគិតចាប់តាំងពីថ្ងៃទី ៣០ ខែ​ធ្នូ ២០២១កន្លងទៅ។ លោក Klopp បានបញ្ជាក់ប្រាប់ថាៈ “គាត់មានបញ្ហា​ត្រគាក។ នោះគឺជាស្ថានភាពដែលគាត់ត្រូវការពេលវេលា។ គាត់មិន​បានហ្វឹកហាត់ក្នុងសប្តាហ៍នេះ ប៉ុន្តែយើងរំពឹងថាគាត់នឹងចាប់ផ្តើមការត្រលប់មកវិញនៅថ្ងៃច័ន្ទសប្តាហ៏ក្រោយ ដូច្នេះគាត់និង​មិន​ប្រឈមអវត្តមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ”។

Thiago Alcantara: “It's Special to Score at this Stadium” - The Liverpool  Offside

អតីតយុវជនថ្នាល Barcelona បច្ចុប្បន្នមានវ័យ៣០ ឆ្នាំបានបង្ហាញខ្លួន ១១ ប្រកួតនៅ Premier League ក្នុងរដូវកាលនេះ ខណៈគាត់លេងបាន៣លើកនៅក្របខណ្ឌ  Champions League និងស៊ុតបញ្ចូលទីបាន ២គ្រាប់គ្រប់ក្របខណ្ឌប្រកួត ទាំងអស់។ Liverpool នឹង​ធ្វើការប្រកួត ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជើង​ទី​មួយ​នៃ​ការ​ប្រកួត EFL Cupរឺ Carabao Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយកាំភ្លើងធំ Arsenal៕

 

ប្រភពព័ត៍មាន៖ Sportsmole