បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski របស់​ក្លិប Bayern Munich បាន​ឈ្នះពានកីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​​២០២១ របស់ FIFA ស្រប​ពេល​ខ្សែ​បម្រើអន្តរ​ជាតិ​អេ​ស្ប៉ាញ Alexia Putellas របស់​ក្លិប Barcelona បាន​ឈ្នះ​ពានកីឡា​ការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កាលពីថ្ងៃចន្ទ​។

តារាឆ្នើម Lewandowski បាន​ឈ្នះពាន​រង្វាន់​នេះ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា ក្រោយ​ពី​ជួប​រដូវ​កាល​ដ៏​ជោគ​ជ័យ​មួយ ខណៈ​ដែល​រូប​គេ​បាន​បំ​បែក​កំណត់​ត្រា​​នៃ​ការរក​បាន​គ្រាប់បាល់​សរុប​៤០​គ្រាប់​របស់ Gerd Mueller វ័យ​៤៩​ឆ្នាំ ត្រឹម​តែ​១​រដូវកាល​នៃ​ក្រប​ខ័ណ្ឌ Bundesliga​។ Putellas វ័យ​២៧​ឆ្នាំ គឺ​ជា​កីឡា​ការិនី​ស្នូល​របស់ក្រុម​នាទី​នៃ​ក្លិប Barcelona ដែល​បាន​ឈ្នះពានក្រប​ខ័ណ្ឌ​លីក​អេ​ស្ប៉ាញ និង​ក្រប​ខ័ណ្ឌ UEFA Champions League​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Chelsea បាន​ឈ្នះពានន​រង្វាន់​គ្រូបង្វឹក​ឆ្នើម​​ទាំង​២​ពាន ស្រប​ពេលដែល​លោក Thomas Tuchel ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំផ្នែក​បុរស ហើយ​​អ្នក​ស្រី Emma Hayes បាន​ឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​ផ្នែកនារី​។ លោក Tuchel បាន​ដឹក​នាំ​ឲ្យ​ Chelsea ឈ្នះពាន Champions League ក្រោយពី​បាន​ចូល​កាន់​តំណែង​កាលពី​ខែមករា ស្រប​ពេល​ដែល​អ្នក​ស្រី Hayes បាន​ជួយ​ឲ្យ​ក្រុមនាទី​របស់​អ្នក​ស្រី​ឈ្នះពាន Super League, FA Cup និង League Cup ក្នុង​ប្រទេស​អង់គ្លេស​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia