បរទេស៖ Aston Villa បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខាអ្នកចាំទី Robin Olsen ពីក្រុម Roma ក្នុងកិច្ចសន្យាខ្ចីជើ​ងរយៈ​ពេលប្រាំ​មួយខែ។

OFFICIAL: Robin Olsen, new Aston Villa player

កីឡាករក្រុមជម្រើសជាតិស៊ុយអែតបានចំណាយពេលពាក់កណ្តាលរដូវកាលដំបូង២០២១-២០២២នៅក្លឹប Sheffield United ដោយបង្ហាញខ្លួនបាន១១ដង នៅក្របខ័ណ្ឌលីគលំដាប់ទីពីរអង់គ្លេស Championship និងបង្ហាញខ្លយនចុងក្រោយនៅថ្ងៃទី  ខែវិច្ឆិកា​ឆ្នាំមុន មុននិងត្រូវក្លឹបរហស្សនាមដាវពីរអនុញ្ញាតិអោយរូបគេវិលត្រលប់ទៅ Roma វិញ។

Emiliano Martinez claims he never wanted to join Arsenal in the first place  | Metro News

Aston Villa ដែលកំពុងដឹកនាំដោយវីរៈបុរស Liverpool លោក Steven Gerrard មានបំណងចង់ដោយនាំយកកីឡាករជើងចាស់វ័យ ៣២ឆ្នាំរូបនេះដើម្បីធ្វើជាការប្រកួតប្រជែងជាមួយអ្នកចាំទីដៃទី១សញ្ជាតិអាហ្សង់ទីនគឺកីឡាករ  Emiliano Martinez  ខណៈក្លឹបដែល​កំពុង​ Premier League មិនបានបញ្ជាក់ថា ជាកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលវែងរឺធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅខាង មុខរឺយ៉ាងណានោះ​ទេ។​សម្រាប់Olsen មិន​មែន​ជា​រឿង​ចម្លែក​នោះទេសម្រាប់ការបង្ហាញខ្លួននៅលីកកំពូល​អង់គ្លេស​ក្រោយពីរូបគេធ្លាប់បង្ហាញខ្លួនចូលលេង​បាន ប្រាំពីរប្រកួតកន្លងទៅសម្រាប់ Everton ក្នុង​អំឡុង​យុទ្ធនាការ​រដូវកាលមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole