បរទេស៖ Barcelona បានបដិសេធសំណើរដេញថ្លៃពីសំណាក់ក្រុមបិសាចក្រហម Man. Utd សម្រាប់ខ្សែការពារ Ronald Araujo នៅទឹកប្រាក់​ប្រមាណ ២៥លានផោន​យោងគេហព័រអេស្បាញ El National បានចុះផ្សាយ។ស្របពេលក្លឹបកំពុងផ្តោតអាទិភាព​ដល់​ការ​ពង្រឹង​ទម្រង់​លេងរបស់ក្រុមនៅការចាប់ផ្តើមរដូវកាលថ្មី២០២២នេះ ជាពិសេសក្រុមនៅតែបន្តចង់បាន ខ្សែការពារកណ្តាលថ្មី​បន្ថែម​ទៀតផងដែរ។

Barcelona defender Ronald Araujo linked to Real Madrid free transfer in  2023 as contract talks stall - Eurosport

សម្រាប់កីឡាករអន្តរជាតិអ៊ុយរូហ្គាយបច្ចុប្បន្នមានវ័យ២២ឆ្នាំរូបនេះនៅមានកុងត្រា១៨ ខែទៀតនៅទឹកដី Camp Nou  និងកំពុងក្លាយ​ជាទីចាប់អារម្មណ៏ចង់បានសម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យរូបនេះបំផុត។បើទោះបីAraujo បានបង្ហាញខ្លួនទៀងទាត់សម្រាប់​ក្រុម​ឈុត​ធំ ក្រោយជ្រើសចេញពីBarcelona Bរួចមកក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Xavi ប៉ុន្តែក្លឹបអាចនិង​ពិចារណា​បន្ត​ទៀត​ប្រសិន​ជាមានសំណើរសមរម្យខណៈBarcelonaមានបំណងចង់បញ្ចេញកីឡាករដើម្បីកាត់បន្ថយចំណាយនិងដោះស្រាយបញ្ហាហិរញ្ញវត្តុ។

Barcelona: Manchester United and Chelsea both monitoring Ronald Araujo |  Marca

ក្រៅពីMan.Utdនៅមានក្លឹបយក្សនៅអង់គ្លេសគឺក្រុមការពារតំណែងជើងឯកChampion League គឺតោខៀវ Chelseaក​ក៏កំពុងតាម​ដានស្ថានភាពនេះនិងអាចមានការប្រជែងដេញថ្លៃគ្នាសម្រាប់កីឡាករដែលកំពុងបង្ហាញសមត្ថភាព និងទេពកោសល្យរូបនេះ ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole