បរទេស៖ ក្លឹប Wolverhampton Wanderers បានច្រានចោលការដេញថ្លៃនូវទឹកប្រាក់ ១៥ លានផោនពីសំណាក់ក្រុមគូប្រជែង Tottenham សម្រាប់ការចរចារចុះហត្ថលេខានំាយកខ្សែបម្រើស្លាប Adama Traore។

គ្រូបង្វឹកTottenham លោក Antonio Conte បានបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំរូបនេះ មកកាន់ទឹកដី London Stdium សម្រាប់កីឡាករមានកាយសម្បទាម៉ាំមួនដែលកំពុងមានកុងត្រារយៈពេល ១៨ ខែទៀតនៅទឹកដី Molineux ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Conte ជឿជាក់ថា Traore និងអាចដើរតួនាទីដូចអតីតកូនក្រុមកីឡាករ Victor Moses អំឡុងពេលដែលរូបលោកនៅដឹកនាំ Chelsea។

Bruno Lage អ្នកចាត់ការទូទៅរបស់ក្លឹប Wolves បង្ហើបប្រាប់ថារូបលោកនិងសម្រេចចិត្តបញ្ចេញកីឡាករខ្លះ មុនពេលទិញសមាជិកថ្មីបន្ថែមនៅក្នុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការលើកទីពីរនៅក្នុងខែមករានេះ។ Traore រកបានគ្រាប់បាល់ដំបូងរបស់គាត់ក្នុងរដូវកាលនេះ ជួយអោយ Wolves យកឈ្នះ Southampton ៣ទល់និង១កាលពីថ្ងៃទី១៥ មករាកន្លងទៅ ។គួររំលឹកថា Wolves បានចុះហត្ថលេខានាំយក Traore ពី Middlesbrough ក្នុងតម្លៃ ១៨លានផោនក្នុងខែសីហា ឆ្នាំ២០១៨៕
ប្រភពព័ត៍មាន៖ BBC
