បរទេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបប្រាប់ថាខ្សែការពារ Takehiro Tomiyasu នឹងអវត្តមានរយៈពេលយ៉ាងហោចណាស់ពីពីរទៅបីសប្តាហ៍ ជាមួយនឹងបញ្ហារបួសកំភួនជើង។

កីឡាករអន្តរជាតិជប៉ុនរូបនេះបានជួបបញ្ហាតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែកាយសម្បទារបស់គេគឺគ្រប់គ្រាន់ក្នុងការលេងទល់នឹង Liverpool ក្នុងពានរង្វាន់ EFL Cup នៅពាក់កណ្តាលសប្តាហ៍ទី៣ក្នុងខែមករា។ ទោះជាយ៉ាងណាក៏ដោយ របួសរបស់ Tomiyasu បានរើឡើងវិញ ម្តងទៀត មុនពេលប្រកួតស្មើ 0-0 ជាមួយក្រុម Burnley កាលពីថ្ងៃអាទិត្យ ហើយក៏បង្ខំឱ្យរូបគេ ដកខ្លួនចេញពីកាតព្វកិច្ចអន្តរជាតិ នាពេលខាងមុខផងដែរ។

Arsenal នឹងត្រូវប្រកួតជាមួយ Wolverhampton Wanderers នៅថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីសម្រាកអន្តរជាតិ ខណៈ Granit Xhaka និង Thomas Partey នឹងត្រលប់មកវិញពីការព្យួរ។Tomiyasu បានបង្ហាញខ្លួនយ៉ាងទៀងទាត់ក្រោយផ្លាស់ពីBologna និងបង្ហាញខ្លួនបាន១៦ប្រកួតនៅ Premier League ក្នុងរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
