បរទេស៖ តារាឆ្នើមអន្តរជាតិអាល្លឺម៉ង់ Joshua Kimmich បានបង្ហាញថ្វីជើងក្នុងពេលវិលទៅចូលលេងក្នុងតំបន់បម្រើសម្រាប់ក្រុម Bayern Munich ក្រោយពីអវត្តមានដោយសារតែបញ្ហាកូវីដ ១៩ បន្ទាប់មក លេងក្នុងតំបន់មិនមែនជាតួនាទីរបស់គេ នៅពេលដែលវីរុស បានវាយប្រហារក្រុមដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Bundesliga មួយនេះ។
Kimmich បានបង្ហាញពីទម្រង់លេងយ៉ាងល្អ កាលពីថ្ងៃអាទិត្យ ក្នុងពេលវិលទៅលេងក្នុងតំបន់បម្រើវិញ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Hertha Berlin ក្នុងលទ្ធផល ៤-១ ក្រោយពីបានលេងការប្រកួតលីកកាលពី២លើកមុន ក្នុងតំបន់ខ្សែការពារស្លាបស្តាំ។ រូបគេត្រូវតែវិលទៅកាន់តំបន់ចាស់របស់ខ្លួនវិញ ក្នុងតំបន់ការពារ នៅពេលដែល Bayern បានអវត្តមានកីឡាកររហូតដល់ទៅ៩នាក់ ដោយសារតែឆ្លងកូវីដ នៅមុនពេលពួកគេចាញ់ក្រុម Moenchengladbach ក្នុងលទ្ធផល ២-១ កាលពីដើមខែមករា។
ក្រោយពីលេងការប្រកួតជាលើកដំបូងរបស់គេក្នុងតំបន់បម្រើ បើគិតចាប់តាំងពីដើមខែវិច្ឆិកា Kimmich បាននិយាយទាំងញញឹមថា៖ «វាជារឿងដ៏រីករាយក្នុងការវិលទៅវិញ»៕
ប្រភពព័ត៌មាន៖ Channel News Asia


