បរទេស៖ ក្លិប Aston Villa​ បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ការ​ពារ Calum Chambers ពីក្លិប Arsenal​។ កីឡាករ​វ័យ​២៧ឆ្នាំ​រូបនេះ ដែល​លេង​ក្នុង​តំបន់​ការពារ​កណ្តាល ឬ​ស្លាប​ស្តាំ គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៤ បើគិត​ចាប់​តាំងពីលោក Steven Gerrard បាន​ចូលកាន់​តំណែង​ជា​អ្នក​ចាត់កា​ទូទៅ ខណៈ​ដែលរូប​គេ​នឹង​​ត្រូវ​ចូលរួម​ជាមួយ​នឹង Philippe Coutinho ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Lucas Digne និង​អ្នក​ចាំ​ទី Robin Olsen​។

Chambers ដែល​បាន​ចុះ​ហត្ថលេខា​៣​ឆ្នាំកន្លះ បាន​បង្ហាញខ្លួន​ត្រឹម​តែ​៥​លើក​គត់នៅ​រដូវកាល​នេះ ខណៈ​ដែល​ការ​បង្ហាញខ្លួន​៣លើក​ក្នុង​ចំណោម​នោះ បានកើត​ឡើង​ក្នុងពាន Carabao Cup និង​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​​ចុង​ខែ​សីហា។ អតីត​កីឡាករ​របស់​ក្លិប Southampton រូបនេះ បាន​នៅ​ជាមួយនឹងក្លិប Arsenal តាំង​ពី​ឆ្នាំ​២០១៤ និង​កិច្ច​សន្យា​របស់​គេ​នឹង​ផុត​កំណត់​នៅ​រដូវក្តៅនេះ​។ ក្លិប Arsenal បានបញ្ជាក់​ថា Chambers បាន​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​បិទ​ជិត​មួយ​។ ជាមួយ​គ្នានេះ ក្លិប Arsenal ស្ថិត​​យ៉ាង​ប្រកៀក​ក្នុងការ​នាំយក​អ្នក​ចាំទី Matt Turner ពីក្លិប New England Revolution​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian