បរទេស៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Dele Alli កំពុងត្រូវបានក្លឹប៥ចាប់អារម្មណ៍ស្រប​ពេល​កីឡាករអង់គ្លេសត្រៀមចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ក្នុងលក្ខខ័ណ្ឌខ្ចីជើង។​

Dele Alli Profile, Stats and News | Tottenham Hotspur

កីឡា​ករ​វ័យ ២៥ ឆ្នាំរូបនេះមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Antonio Conte សម្រាប់ពេល​វេលា​ប្រកួត​ដែល​នៅសល់នៃ​រដូវ​កាលនេះទេ ដោយរំពឹងថានឹងចាកចេញពីកីឡដ្ឋាន London Stadiumក្នុងរយៈពេលខ្លី មុនពេលទីផ្សារ​ដោះ​ដូរកីឡាករ​និងបិទបញ្ចប់ជាលើកទីពីរនៅខែមករា២០២២នេះ។ ក្រៅពីក្រុមអ្នកមានជំនាន់ថ្មីNewcastle United  យោងការចុះផ្សាយរបស់គេហទំព័រ Daily Mail បានលើកឡើងថា​Brighton & Hove Albion, Burnley, Everton និង Borussia Dortmund ក៏បានបង្ហាញការចាប់អារម្មណ៏ផងដែរ។​ប៉ុន្តែប្រភពបញ្ជាក់​ថា​Alli ទំនងជាមិនផ្លាស់ទៅ Dortmund ឡើយ ខណៈដែលរូបគេសម្លឹងចង់បន្តអាជីពនៅទឹកដីអង់គ្លេស បន្តទៀត។

Fabrizio Romano drops Spurs and Alli update | thisisfutbol.com

គួរបញ្ជាក់ថាAlli Alli បច្ចុប្បន្ននៅមាន កុងត្រា ពីរឆ្នាំកន្លះទៀតជាមួយក្រុមប៉ុន្តែមិនមានឈ្មោះសម្រាប់ការប្រកួត កាលពីចុង​សប្តាហ៍មុនជាមួយនឹងក្លឹបគូប្រជែងទីក្រុងឡុងដ៏គឺ Chelsea ស្របពេលភាពមិនច្បាស់លាស់បានកើត​មានឡើងជុំវិញ​អនា​គត​របស់ខ្លួន បើទោះបីជារកបានគ្រាប់បាល់ បញ្ចូលទីបានពីរដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី​មួយគ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន ១៨ក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole