បរទេស៖ Barcelona បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Amad Traore ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Wolverhampton Wanderers សម្រាប់ពេលវេលាប្រកួតដែលនៅសល់នៅរដូវកាលនេះ។ ក្លឹបយក្សអេស្ប៉ាញនឹងផ្តល់ប្រាក់ឈ្នួលដល់កីឡាករវ័យ ២៦ ឆ្នាំ ជាមួយជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៏នៅពេលបញ្ចប់រដូវកាលនេះ។

Traore នៅមានកិច្ចសន្យាប្រមាណ ១៨ ខែទៀតជាមួយ Wolves ប៉ុន្តែការចរចារណា បន្ត កុងត្រាថ្មីហាក់មិនមានពន្លឺនៅ ឡើយ។ BBC Sportបានចុះផ្សាយថាៈ ក្លឹបនៅPremier League គឺTottenham បានដេញថ្លៃនូវទឹកប្រាក់ប្រមាណ១៥ លានផោនសម្រាប់ Traore ប៉ុន្តែត្រូវបានច្រានចោល។រីឯនាយកបច្ចេកទេសWolves លោក Scott Sellars បានលើកឡើង:ថាមនុស្សគ្រប់គ្នាដឹងថា Barcelona គឺជាក្លឹបដ៏ធំ ហើយក្លឹបគឺជាបេះដូងរបស់ Adamaព្រោះជាក្តីសុបិន្តសម្រាប់គាត់។
/cloudfront-eu-central-1.images.arcpublishing.com/prisa/4N523BPXRVDCXHKHTIXLBNXLOY.jpg)
Traore បានចាប់ផ្តើមអាជីពលេងក្នុងនាមយុវជនថ្នាលBarcelona មុនពេលចាកចេញពី Nou Camp ទៅ Aston Villa ក្នុងឆ្នាំ ២០១៥ ។បន្ទាប់មកកីឡាករអន្តរជាតិអេស្បាញបានចំណាយពេល ២ ឆ្នាំបន្តលេងអោយ Middlesbrough មុនពេលចូលរួមជាមួយ Wolves ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ១៨ លានផោនក្នុងឆ្នាំ ២០១៨ ។ខ្សែបម្រើស្លាបរូបនេះបានបង្ហាញខ្លួនបាន ១៥៤ ប្រកួត និងស៊ុតបញ្ចូលទីបាន ១១ គ្រាប់៕
ប្រភពព័ត៍មាន៖ BBC
