បរទេស៖ ខ្សែ​បម្រើ Dele Alli នឹង​ទទួល​បាន​ឱកាស​ក្នុងការ​សង្គ្រោះ​អាជីព​របស់​ខ្លួននៅ Everton ក្រោយពី​បាន​ចូលរួម​ជាមួយនឹង​ក្រុមមានមូលដ្ឋាននៅក្លិប Merseyside មួយ​នេះ នៅ​ថ្ងៃ​​​កីឡាករ​ចុងក្រោយនៃ​ការ​ដោះដូរ​កីឡាករ ពីក្លិប Tottenham Hotspur កាលពីថ្ងៃចន្ទ​។

នៅ​ក្នុង​សេចក្តីប្រកាស​មួយ ក្លិប Everton បាន​និយាយ​ថា Alli បាន​ចុះ​ហត្ថលេខា​រយៈពេល​២​ឆ្នាំកន្លះ​។ ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ក្នុងការ​ចុះហត្ថលេខា​ជាមួយ Everton ដែល​ជាក្លិបដ៏ធំមួយ ដោយ​មាន​អ្នក​គាំទ្រ​ជាច្រើន និង​ពោរពេញ​ដោយ​ប្រវត្តិ​សាស្ត្រ​។ ខ្ញុំ​ពិត​ជា​ស្រេក​ឃ្លាន​ក្នុងការ​ចាប់ផ្តើម និង​ពិត​ជា​អន្ទះ​សារ​ដើម្បី​លេង​ការ​ប្រកួត​ជាលើក​ដំបូង​របស់​ខ្ញុំ​ក្នុងនាម​ជា​កីឡាករ Everton​»​។

Alli បាន​ធ្លាក់​ចេញពីការ​ចាប់​អារម្មណ៍​នៅ​ក្លិប Tottenham ដែល​រូប​គេ​បាន​ចូល​រួម​តាំងពី​យុវ​ជន​ ក្នុង​ឆ្នាំ​២០១៥ ពីក្លិប MK Dons និងបាត់​បង់តំណែង​របស់​គេ​ក្នុង​ជម្រើស​ដំបូង ក្នុង​រយៈពេល​១រដូវ​កាល​កន្លះមក​នេះ​។ សេចក្តី​លម្អិត​ទាក់​ទង​នឹង​ហិរញ្ញ​វត្ថុ មិន​ត្រូវ​បាន​បង្ហាញឡើយ ប៉ុន្តែ បណ្តាញ​សារ​ព័ត៌​មាន​ចក្រភព​អង់គ្លេស បាន​ចេញ​ផ្សាយ​ថា Alli នឹង​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ខណៈ​ដែល​ក្លិប Everton តម្រូវ​ឲ្យ​បង់​ប្រាក់​១០​លានផោន នៅពេល​ដែល​រូប​គេ​លេង​បាន​២០​ប្រកួត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia