បរទេស៖ Chelsea មានបំណងចង់ចុះហត្ថលេខាកីឡាករបួនរូបដោយគ្មានតម្លៃខ្លួន នៅពេលបញ្ចប់រដូវកាល២០២១-២០២២នេះ។ គួបញ្ជាក់ថា ក្រុមជើងឯក Champion Leagueមិនបានចូលប្រឡូក​ក្នុងទីផ្សារដោះដូរកី​ឡាករនៅខែមករាកន្លងទៅនោះទេ ខណៈ ក្លឹបមិនបាន​ធ្វើកិច្ច​ព្រមព្រៀងធំណាមួយក្នុងអំឡុងពេល១ខែពេញមួយខែដើម្បីពង្រឹងក្រុម បើទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹង​ កីឡាក​រ​មួយចំនួនដូចជា Lucas Digne ក៏ដោយ។

Lucas Digne set to leave Everton after falling out with Rafa Benitez -  Football Espana

យោងគេហទំព័រ ​Marca  បានចុះផ្សាយថា Chelsea មានបំណងចង់បាន កីឡាករ ៤រូបដែលក្នុងនោះមាន Ousmane Dembele ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona ព្រមជាមួយ  Niklas Sule ខ្សែការពារក្រុមBayern Munich ព្រមទាំង Matthias Ginter កំពុង​លេង​អោយក្រុម Moncheng Gladbach គឺជាជម្រើសពីរផ្សេងទៀត ខណៈ Alessio Romagnoli កំពុងលេងអោយក្លឹប AC. Milan គឺជា​កីឡា​ករដែលត្រូវបានលោក Thomas Tuchel ធ្វើការសម្រាំងបញ្ជីឈ្មោះផងដែរ

Man Utd willing to sign Ousmane Dembele before transfer deadline - Man Utd  News

កីឡាករទាំងនេះសុទ្ធតែមានសិទ្ធិអាចចរចារជាមួយក្រុម Chelsea ចន្លោះពេលនេះរហូតដល់ពេលបញ្ចប់រដូវកាល ដោយសារស្ថាន​ភាពកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាព(Free Transfer) មុនពេលទីផ្សារដោះដូរកីឡាករនិងបើកសាជាថ្មី៕

 

ប្រភពព័ត៍មាន៖ Sportsmole