បរទេស៖ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានលើកឡើងថារូបលោកបានដើរតួនាទី​ជាអ្នកសម្រប​សម្រួល​ដោះស្រាយបញ្ហា ជាជាងបង្កបញ្ហា ជាមួយនឹងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នា​ពេល​កន្លង​មក ។

Martin Keown fears Mikel Arteta could put off top targets joining Arsenal |  Metro News

គួរបញ្ជក់ថាខ្សែ​ប្រយុទ្ធអន្តរជាតិហ្គាបុង​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរទៅ​កាន់ Barcelona ដោយគ្មានតម្លៃ​ខ្លួន​នៅ​ថ្ងៃផុតកំណត់ដោះដូរកីឡាករជាលើកទីពីរ កាល​ពីចុង​ខែមករា​  និងបន្ទាប់​ពី​ត្រូវ​បាន​ដក​ចេញ​ពី​ប្រធាន​ក្រុម Arsenal កាល​ពី​ខែ​ធ្នូ ។ទោះយ៉ាងណាក្រោយបញ្ចប់ការផ្ទេរទៅCamp Nou ជាផ្លូវការណ៏ Aubameyang បានបញ្ជាក់​ប្រាប់ថាបញ្ហា តែមួយគត់ដែលរូបគេមាន នៅ Arsenal គឺជាមួយលោក Arteta ។ ប៉ុន្តែទីបំផុតអ្នកចាត់ការសញ្ជាតិអេស្បាញបានច្រានចោលការចោតប្រកាន់ខាងលើនេះនិងបានប្រាប់អ្នកយកព័ត៌មាន​មុនការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ជាមួយ Wolverhampton Wanderers ថា : ខ្ញុំពិត​ជាអំណរគុណសម្រាប់ការ បានធ្វើនៅក្លឹបចាប់តាំងពីខ្ញុំបានមកទីនេះ។ .Arsenalខកខានចុះហត្ថលេខានាំ​យក​ខ្សែ​ប្រយុទ្ធថ្មីមកជំនួស Aubameyang ។ លោកArteta ក៏បានបន្តការពារយុទ្ធសាស្ត្រដឹក​នាំរបស់​នាយក​បច្ចេក​ទេសរបស់លោក Edu ក្រោយពីខកខានផ្ទេរយក Dusan Vlahovic ដែលផ្លាស់ទៅកាន់Juventus រួចទៅ​ហើយនោះ។​

Mikel Arteta responds with a 'dart' to Aubameyang's statements

ទោះយ៉ាងណាពួកគេរំពឹងពីការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិស៊ុយអ៊ែត Alexander Isak ពីក្លឹបReal Sociedad និង Dominic Calvert-Lewinរបស់ក្រុមEverton  នៅពេលបញ្ចប់រដូវកាល ស្របពេល Alexandre Lacazette និង Eddie Nketiah  និងអាចចាកចេញពីទឹកដីEtihad ដោយគ្មានតម្លៃខ្លួន៕

 

ប្រភពព័ត៍មាន៖ Sportsmole