បរទេស៖ Emile Smith Rowe នឹងមានបំណងដើរតាមគន្លងរបស់រៀមច្បង Olivier Giroud នៅពេលដែលក្រុមកាំភ្លើង​ធំ ត្រៀម​ប្រកួតជាមួយ Wolverhampton Wanderers ក្នុងក្របខ័ណ្ឌ Premier Leagueនារាត្រីថ្ងៃព្រហស្បតិ៍​ឈាន​ចូល​ថ្ងៃសុក្រស្អែកនេះ។ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសមានវ័យទើបតែ ២១ ឆ្នាំរូបនេះបានចូលក្នុង ការប្រកួតពាក់កណ្តាលសប្តាហ៍ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Arsenal នៅក្របខណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ ក៏ដូចជា Assists ពីរលើកក្នុង ១៩ ប្រកួត។

Emile Smith Rowe 'let down' by Mikel Arteta and "will suffer" following  outburst - Mirror Online

Smith Rowe ត្រូ​វបានមើលឃើញថាមានការលំបាកសម្រាប់ការបង្ហាញទម្រង់លេងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែទម្រង់លេងរបស់មិត្តរួមក្រុម Gabriel Martinelli ហាក់លេចធ្លោជាង ប៉ុន្តែយ៉ាងណាក៏ដោយ ការរកគ្រាប់បាល់ ទល់នឹង Man. United, Leeds United និង Norwich City នៅក្រៅផ្ទះគឺជាចំនុចលេចធ្លោ របស់ខ្លួន។

Smith Rowe receives first England call up as duo drop out

ដូច្នេះប្រសិនSmith Rowe រកបានគ្រាប់បាល់ នៅទឹកដី Molineux នៅថ្ងៃព្រហស្បតិ៍នោះ គាត់នឹងក្លាយជា​​កីឡាករ​កាំភ្លើងធំដំបូងគេបន្ទាប់ពីOlivier Giroud ដែលរកបានគ្រាប់បាល់ក្រៅទឹកដី សម្រាប់ ការប្រកួតបួន​ដង​ជាប់​ៗគ្នា ។ គួររំលឹកថាGiroud បច្ចុប្បន្នកំពុងបន្តអាជីពនៅ AC Milan ធ្លាប់រកបានគ្រាប់បាល់ក្រៅទឹកដី៤ដង​ជាប់​ៗគ្នាទល់និង Leicester City, Watford, Swansea City និង West Bromwich Albion និង Norwich City កាលពីរដូវកាល២០១៥-២០១៦។ Arsenal បានបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន ៤ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រ​កួត​ទាំងអស់ ហើយប្រសិនជាខកខានក្នុងការរកគ្រាប់បាល់នៅ Molineux នឹងធ្វើឱ្យពួកគេតាមស្មើកំណត់ត្រា ៣២ ឆ្នាំ​មុនដែលមិនអាចរកគ្រាប់បាល់បាន៥ប្រកួតចុងក្រោយជាប់ៗគ្នា ៕

 

ប្រភពព័ត៍មាន៖ Sportsmole