បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់ Diogo Jota បាន​ជួយ​រក្សា​ក្តី​សង្ឃឹម​នៃ​​ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ​ Premier League របស់​ក្រុម Liverpool តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធផល ២-០​ លើ​ក្រុម Leicester ស្រប​ពេល​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ ១-០ របស់ Arsenal លើ​ទឹកដីក្រុម Wolves បាន​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំមួយនេះ មាន​ប្រៀប​ក្នុងការ​ប្រជែងដ​ណ្តើម​ចំណាត់ថ្នាក់លេខ​៤​។

Liverpool នៅ​តែ​ដេញ​តាមពីក្រោយ​ក្រុម Manchester City នៅ​លើ​កំពូល​តារាង ចំនួន​៩ពិន្ទុ ប៉ុន្តែ នៅ​សល់​១​ប្រកួតក្នុង​ដៃ និង​បាន​បង្ហាញពី​កម្រិតលេង​យ៉ាងល្អ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​៥​ជាប់​ៗ​គ្នា​។ ស្រប​ពេល​ដែល Mohamed Salah បាន​ស្ថិត​ជាកីឡាករ​បម្រុង ក្រោយពី​រូប​គេ​ទើប​តែ​បាន​បំពេញ​ការតព្វ​កិច្ច​ក្នុង​ព្រឹត្តិ​ការណ៍ Africa Cup of Nations ហើយ Sadio Mane នៅ​តែ​ជប់​អប​អរ​​ជ័យ​ជម្នះ​របស់ពួក​គេ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ Jota បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​បន្ត​ទម្រង់លេង​យ៉ាងល្អ​របស់គេ​នៅ​រដូវ​កាល​នេះ​។

តារាឆ្នើម​​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​យ៉ាងល្អ ខណៈ​ដែល​រូប​គេ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ដើម្បីរកគ្រាប់បាល់​បើកឆាកក្នុង​តង់ទី​១ នៅមុន​ពេល​បន្ថែម​១គ្រាប់ទៀត នៅ​រយៈពេល​៣​នាទី​ចុងក្រោយ ដើម្បី​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់គេកើន​ដល់​១៧​គ្រាប់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia