បរទេស៖ ទីបំផុតខ្សែការពារ Kurt Zouma របស់ក្លឹប West Ham United ត្រូវបានពិន័យជាប្រាក់ចំនួន ២៥0,000 ផោន ក្រោយរងពីបទចោតប្រកាន់ដោយសមាគមន៍ RSPCA ដែលមានឈ្មោះពេញថា អង្គការសប្បុរសធម៌សុខុមាលភាពសត្វដ៏ធំបំផុតនៅចក្រភពអង់គ្លេស។ ក្រោយរកឃើញកំហុសថាបានប្រើអំពើហិង្សាដោយទាត់និង ទះលើ សត្វ ឆ្មាចិញ្ចឹមរបស់គាត់ដោយការទាត់ និង ទះនៅក្នុងផ្ទះរបស់ខ្លួនហើយទឹកប្រាក់នោះនិងត្រូវយកមកប្រើប្រាស់ដើម្បិប្រើប្រាស់ជាសកម្មភាពមនុស្សធម៌។

ទោះបីជាខ្សែការពារអន្តរជាតិបារាំងបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំរូបនេះបានចេញការសុំទោសកាលពីរសៀលថ្ងៃអាទិត្យបន្ទាប់ពីវីដេអូដែលបង្ហាញពីទង្វើមិនអាចទទួលយកបាន ហើយត្រូវបានថតដោយបងប្រុសរបស់គាត់ Yoan Zouma ត្រូវបានដាក់នៅលើ Snapchat ។ ដំបូងឡើយ West Ham បាននិយាយថា ពួកគេ “ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររ ប៉ុន្តែបន្ទាប់មកពួកគេបានគាំទ្រការសម្រេចចិត្តរបស់គ្រូបង្វឹក David Moyes សម្រាប់ ខ្សែការពាររូបនេះដោយទុកអោយអាជ្ញាធ្រជំនាញពាក់ព័ន្ធធ្វើការតាមនិវិតវិធីក្រោយពីក្រុមញញួរធំផ្តួល Watford កាលពីយប់ថ្ងៃអង្គារដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់Top៤ រីឯMan.Utd ធ្លាក់ទៅចំណាត់ថ្នាក់លេខ៥វិញក្រោយមិនអាចផ្តួលBurnley បាន។

គួរបញ្ជាក់ថាប៉ូលីសមានសមត្ថកិច្ចដែលត្រូវបានស្គាល់ថាជា Essex បានបង្ហាញពីសកម្មភាព ពិនិត្យមើលវីដេអូកើតហេតុខាងលើនេះកាលពីថ្ងៃអង្គារ មុនពេលត្រូវបាន RSPCA ចូលរួមធ្វើអន្តរាគមន៍ និងដកយកសត្វឆ្មាចេញពីកម្មសិទ្ធិរបស់ Zouma រួចមក៕
ប្រភពព័ត៍មាន៖ Sportsmole
