បរទេស៖ Man. Utd កំពុងសម្លឹងឪកាសបន្តការប្រកួតមិនដែលចាញ់នៅក្របខណ្ឌ Premier League រយៈពេល ១៤ ឆ្នាំនៅពេលទទួលភ្ញៀវ Southampton ធ្វើដំណើរមកកាន់ទឹកដី Old Trafford នៅវេលាថ្ងៃសៅរ៏នេះ ។ Man. Utd បានបាត់បង់ចំណាត់ថ្នាក់កំពូលទាំងបួន(Top-៤) បន្ទាប់ពីត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Burnley ក្រោយពី Jay Rodriguez វាយបកតាមស្មើការរកគ្រាប់បាល់បញ្ចូលទីដ៏ល្អរបស់ Paul Pogba ។

គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ក៏បានទទួលខុសត្រូវសម្រាប់បរាជ័យដ៏ខកចិត្តធ្លាក់ចេញពីក្រប ខណ្ឌ FA Cup ក្រោមថ្វីជើង Middlesbrough កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ទោះយ៉ាងណាប្រសិនបើ Man United ផ្តួលSouthampton ពួកគេនឹងបន្តការមិនស្គាល់ចាញ់ក្នុងទឹកដីសម្រាប់ក្របខណ្ឌ Premier League ក្នុងខែកុម្ភៈ ក្រោយចាញ់ Man. City ២ទល់និង១ កាលពីរដូវកាល២០០៧-២០០៨។

ចាប់តាំងពីពេលនោះមកMan.Utd បានឈ្នះ ១៨ដង និងស្មើ ៥ នៃការប្រកួតក្នុងផ្ទះ ២៣លើកគិតត្រឹមតែកុម្ភៈ ខែកុម្ភៈរបស់ពួកគេនៅក្នុងក្របខ័ណ្ឌកំពូល ហើយតែមួយគត់ដែលពួកគេបានរងបរាជ័យក្នុងលីកនៅ Old Trafford ក្នុងខែនេះគឺជាមួយ Middlesbrough ក្នុងខែកុម្ភៈ ឆ្នាំ ២០០៤ ១លើកប៉ុណ្ណោះ។ក្រុមរបស់ Rangnick ចូលរួមការប្រកួតដែលស្ថិតក្នុងចំណាត់ថ្នាក់លេខប្រាំមួយក្នុងតារាង ប៉ុន្តែនឹងឡើងទៅលេខរៀងទីបួនជាបណ្ដោះអាសន្ន៕
ប្រភពព័ត៍មាន៖ Sportsmole
