បរទេស៖ លោក David Moyes គ្រូបង្វឹកក្រុមញញួរធំ West Ham បានបញ្ជាក់ថា Kurt Zouma និងមានវត្តមានសម្រាប់ ការ ប្រកួត នៅថ្ងៃអាទិត្យជាមួយក្រុម Leicester ក្រោយពីខ្សែការពារកណ្តាលរូបនេះទើបតែបានរងការផាកពិន័យ ជាទឹក ប្រាក់ចំនួន ២៥,០០០០ផោន លើ ភាពចម្រូងចម្រាសក្រោយបង្កអំពើហឹង្សាលើសត្វឆ្នាចិញ្ចឹមរួចមក ។

អង្គការសប្បុរសធម៌សត្វដ៏ធំំនៅចក្រភពអង់គ្លេសហៅកាត់ថា RSPCA បានសម្រេចដកសត្វឆ្មាពីរក្បាលចេញ ពីការ គ្រប់គ្របរបស់បុរសវ័យ ២៧ ឆ្នាំសញ្ជាតិបារាំងរូបនេះចេញ ដើមម្បីស៊ើបអង្កេតលើករណីនេះរួចមក។គ្រូបង្វឹកលោក David Moyes បានធ្វើការថរិះគន់ចំពោះទង្វើរបស់អតីតកីឡាករក្រុមChelsea រូបនេះមុនពេលជូប Watford កាលពីថ្ងៃអង្គារទោះ យ៉ាងណារូបលោកនៅតែបន្តដាក់អោយរូបគេចូលលេងសម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏ នេះ។

West Ham នាំយក Zouma ក្នុងតម្លៃ ២៩.៨ លានផោនពី Chelsea ក្នុងខែសីហា ឆ្នាំ ២០២១ និងជួយក្រុមឈរនៅចំណាត់ ចំណាត់ថ្នាក់លេខ៤មុនជួបក្រុមកញ្ជ្រោងខៀវLeicester City នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ៕
ប្រភពព័ត៍មាន៖ BBC
