បរទេស៖ ក្រុមសារិកាព្រៃ Newcastle United បានបញ្ជាក់ជាផ្លូវការពីបញ្ហារបួសជើងរបស់ខ្សែកាពារ Kieran Trippier ។ កីឡាករ​អន្តរជាតិអង់គ្លេសដែលអាចលេងតួនាទីនៅខ្សែការពារស្លាបឆ្វេង និង ស្តាំរូបនេះបានបង្ហាញ​សមត្ថ​ភាពស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះលើAston Villa កាលពីថ្ងៃអាទិត្យ ដោយបានជួយក្លឹបទទួលបានជ័យ​ជម្នះ​ជាលើកទីបីជាប់ៗគ្នា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អតីតកីឡាករ At. Madrid រូបនេះត្រូវបានលោកEddie Howe សម្រេចចប្តូរចេញ នៅដើមតង់ទីពីរនៃការប្រកួត។

Kieran Trippier joins Newcastle United | Marca

ហើយបន្ទាប់ពីការស្កែនកាលពីថ្ងៃចន្ទ Trippier បាន​រង​របួស​​បាក់ឆ្អឹងប្រអប់ជើងឆ្វេងទីប្រាំរបស់គាត់ នឹង ធ្វើឱ្យរូបគេនៅមិនទាន់ច្បាស់ថាពេលណានិង​វិល​ត្រលប់​មក​ជួយ​ក្រុមបាននោះទេ។ ចាប់តាំងពីTrippier ផ្ទេរមកកាន់ទឹកដី St James Park មកគាត់បានជួយក្លឹបដែលមានមូលដ្ឋាន​នៅ​ភាគខាង ជើងឈៀងខាងកើតចក្រភពអង់គ្លេសអោយ ទទួលបាន ១០ ពិន្ទុក្នុងការប្រកួត Premier League ចំនួន ៤ដង និងបង្កើនគម្លាត៥ពិន្ទុងើបចេញ ពីតំបន់កាត់ចោល។

Newcastle United fear Kieran Trippier may be out for lengthy period with broken bone in his foot | Sport | The Times

កំលុងពេលផ្តួលAston Villa កីឡាករ Trippier ត្រូវបានតែងតាំងជាប្រធានក្រុមពេល អវត្តមានរបស់កីឡាករ Jamaal Lacelles ខណៈNewcastle និងត្រូវប្រកួតជាមួយក្រុមញញួរធំWest Ham  នៅថ្ងៃសៅរ៍ខាងមុខនេះ នៅ​ក្របខណ្ឌ  Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole