បរទេស៖ គ្រូបង្វឹក Barcelona លោក Xavi Hernandez  បានទទួលស្គាល់ថាក្រុមរបស់ខ្លួនមានការខកចិត្តដែល​មិនមានវត្ត​មាន​នៅ​ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមខណៈដែលពួកគេត្រៀមការប្រកួតលីកដ៏ធំលំដាប់ទីពីរនៅអឺរ៉ុបគឺ Europa League លើកដំបូង ក្នុងសប្តាហ៍នេះ។

Xavi Hernandez has changed Barcelona's routine ahead of trip to Valencia - Football Espana

វាជាព្រឹត្តការណ៏បរាជ័យលើកដំបូងរយៈពេល​១៧ឆ្នាំសម្រាប់ក្លឹបយក្សកាតាឡាន់នៅ វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។Barcelona និងត្រូវស្វាគមន៏ជើងខ្លាំងអ៊ីតាលី Napoli នៅទឹកដី Camp Nou នៅរាត្រីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតជើងទី ១ នៃការប្រកួតជម្រុះជុំទី១ របស់ពួកគេ ខណៈភាគីទាំងពីរធ្លាប់​ជួប​ប្រកួត​គ្នានៅលីកកំពូលអឺរ៉ុបកន្លងមកផងថែរ។ គេហទំព័រ AS បានចុះផ្សាយថា លោក Xavi អន់ចិត្តដែលមិនមានវត្តមានក្រុមទៅប្រកួតវគ្គ១៦ ក្រុម ប៉ុន្តែអ្នកចាត់ការសញ្ជាតិ​អេស្ប៉ាញរូបនេះបានប្តេជ្ញាចិត្តដឹកនាំក្រុមធ្វើអោយបានលទ្ធផលល្អនៅអឺរ៉ុបបន្តទៀត។ Xavi បន្តថាៈ វាជាឱកាសមួយ ហើយ​ប្រសិន​បើយើងឈ្នះវា យើងនឹងមានសិទ្ធិសម្រាប់ Champions League កាលពីពីររដូវកាលមុន Barcelona បានជួបជាមួយ​Napoli នៅ Champions League ។ ដូច្នេះយើងនៅមានកម្លាំងចិត្តសម្រាប់ការប្រកួតនេះ។

Barcelona may have to pay release clause to secure Xavi as manager - Paper Round - Eurosport

Barcelona ដែលបានធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោយបរាជ័យជាមួយ Paris Saint-Germain វគ្គ១៦​ក្រុម កាលពីរដូវកាលមុន ចុងក្រោយបំផុតធ្លាប់លេងនៅព្រឹត្តការណ៏ UEFA Cup នៅរដូវកាល ២០០៣-២០០៤​ដែល​ពេល​នោះបាន ឈានដល់ជុំទី ៤ ដោយចាញ់ Celtic៕

 

ប្រភពព័ត៍មាន៖ Sportsmole